អប្សរាព្រឹកនេះ ០១ មីនា ២០២២
មាតិការព្រឹក ០១-មីនា-២០២២
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
L0 បន្ទាប់ពីតេស្តអវិជ្ជមាន កូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការធ្វើចត្តាឡីស័ក និងចេញធ្វើការងារធម្មតាឡើងវិញ ៕ …ឃ្លីប…
SB1 លោកជំទាវ ម៉ែន សំអន និងអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីភាពរឹងមាំ ទាំងនយោបាយ និងវិនិយោគ ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ៕ …ឃ្លីប…
C6 រដ្ឋមន្ត្រីក្រសួងព័ត៌មាន រិះគន់ប្រទេសដែលធ្លាប់ប្រដៅខ្មែររឿងសេរីភាពសារព័ត៌មាន តែបែរជាបិទសារព័ត៌មានដែលគាំទ្ររុស្ស៉ី ៕…អានផ្ទាល់ (ដោយ៖សេឌី)
V2 រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា សម្រាប់ស្រ្តី មានប្រមាណ៦១% ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ជាអត្រាខ្ពស់មួយ សម្រាប់កម្ពុជា ៕ …ឃ្លីប…
BH1 កម្ពុជា ប្រកាសខេត្តកែប ជាខេត្តទី១ អស់មីន និងគ្រោងប្រកាស រាជធានីខេត្ត ៧ទៀត នៅឆ្នាំ២០២២នេះ ៕ …ឃ្លីប…
L2 គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ចេញផ្សាយនូវវីដេអូ ស្តីពី ជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ របស់ក្រុងព្រះសីហនុ ៕ …ឃ្លីប…
BH7 គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានចេញផ្សាយ នូវវីដេអូបទយកការណ៍ ស្តីពី ជ័យលាភី ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ របស់ក្រុងសៀមរាប ៕ …ឃ្លីប…
វគ្គទី២៖
C3 ឯកឧត្តម វេង សាខុន គូសបញ្ជាក់ថា សម្តេចបានគាំទ្រ លើកទឹកចិត្តឲ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបន្តបំពេញកាត្វកិច្ចជាមន្រ្តីបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត៕…អានផ្ទាល់ …(ដោយ៖ក្រសួងកសិកម្ម)
C8 សិស្សជាប់និទ្ទេសA៦នាក់ ទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត និងទទួលបានការតម្រង់ទិសដើម្បីក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ នាថ្ងៃអនាគត៕ …លោកដេង ម៉ាវិន …ឃ្លីប…
C9 អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យមន្ត្រី និងអាជ្ញាធរមូលដ្ឋាន ខិតខំដោះស្រាយអ្វីជាតម្រូវការចាំបាច់ពីការខ្វះខាតរបស់ប្រជាពលរដ្ឋ ក៏ដូចជារាការណ៍មកថ្នាក់នាំជាបន្ទាន់ករណី ដែលមិនអាចដោះស្រាយបាននោះ ។ …លោក គៀន ច័ន្ទហ៊ីន …ឃ្លីប
BH9 ឯកឧត្តម ម៉ៅ ធនិន បើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ ប្រវែង២០គីឡូម៉ែត្រ និងផ្លូវបេតុង ៤គីឡូម៉ែត្រ ជាអំណោយ របស់សម្តេចតេជោ ក្នុងស្រុកដងទង់ ខេត្តកំពត៕ …ឃ្លីប
C2 ឯកឧត្តម មាស សុភា ផ្តាំផ្ញើដល់ជាសមាជិកសមាជិការគណៈបក្សប្រជាជនទាំងអស់នៅទូរទាំងខេត្តព្រះវិហារ ត្រូវរួមសហការគ្នាបម្រើប្រជាពលរដ្ឋ អោយបានល្អប្រសើរ ដើម្បីទាក់ទាញការគាំទ្រពីជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តមកលើគណៈបក្ស ដើម្បីឈានទៅដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ នឹងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ នាពេលខាងមុខ ៕…លោក ឈឿន ចាន់…ឃ្លីប…
វគ្គទី៣៖
C7 កម្ពុជា នឹងទទួលជំនួយឥតសំណងពីជប៉ុន ក្នុងទឹកប្រាក់៤១លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ ព្រមទាំងប្រើប្រាស់លើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង៕…អានផ្ទាល់ (ដោយ៖សេឌី)
C4 ក្រុមការងារចុះជួយមូលដ្ឋានឃុំទំនប់ដាច់ លើកស្លាកគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តជំរុញផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ៕…អានផ្ទាល់ (ដោយ៖សេឌី)
C5 ម្ចាស់រថយន្តជាច្រើនគ្រឿង បានចូលមកធ្វើឆៀករថយន្តជាបន្តបន្ទាប់ ខណៈក្រុមហ៊ុន (អេច ខេ ហូលឌីង) បានប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណ:បច្ចេកទេសឆៀករថយន្តចល័តមកដល់ទីរួមខេត្តឧត្តរមានជ័យ ៕…អានផ្ទាល់ (ដោយ៖សេឌី)
BH3 លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ៕ …ឃ្លីប…
វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ