ប្រធានាធិបតីអ៊ុយក្រែនបង្កើនភាពស្មុគស្មាញនៅមុនការប្រជុំចាប់ផ្តើម (Video Inside)
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានអំពាវនាវសាជាថ្មីដល់សហភាព អឺរ៉ុបដើម្បីទទួលអ៊ុយក្រែនជាសមាជិកដែលការអំពាវនាវនេះ បានធ្វើឡើងច្រើនម៉ោងមុនការ ប្រជុំរវាងគណៈប្រតិភូទាំង២ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក្នុងការស្វែងរកដំណោះស្រាយបញ្ហា បញ្ឈប់អំពើ ហិង្សា។
សំណើជម្រុញឱ្យទទួលស្គាល់អ៊ុយក្រែនជាសមាជិករបស់សហភាពអឺរ៉ុបនេះ បានធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុនដឺឡេយ៉ិន បាន បង្ហាញការគាំទ្រនូវឆន្ទៈស្វាគមន៍ចង់ឱ្យប្រទេសអ៊ុយក្រែនក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។
សំណើជំរុញប្រទេសរបស់ខ្លួននេះ ត្រូវគេសង្ស័យថាទំនងមិនមានសញ្ញាល្អណាមួយ នៅក្នុងដំណើរការចរចាប្រព្រឹត្តទៅដោយរលូននោះទេ ដោយសារតែអ៊ុយក្រែន រៀបចំសេ ណារីយោស្មុគស្មាញមួយទៀតពីលើបញ្ហាដែលត្រៀមនឹងចរចា, ប៉ុន្តែក៏អាចចាត់ទុកថា ជាវិធីបង្ខំមួយ មុនការចរចាដើម្បីឱ្យរុស្ស៊ីអាចដកថយនូវសំណើខ្លះដែលក្រុងមូស្គូទាមទារ ក្នុងកិច្ចប្រជុំថ្ងៃច័ន្ទ នេះផងដែរ។