ការចរចាជុំដំបូងរវាងអ៊ុយក្រែន-រុស្ស៊ីឈានដល់ការសម្រេចចិត្តជាក់លាក់ មួយចំនួន
កៀវ៖ ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានរកឃើញរឿងមួយចំនួនដែលអាចព្រមព្រៀងគ្នាបាន ក្នុងអំឡុងកិច្ចចរចាបទឈប់បាញ់ដែលរៀបចំដោយបេឡារូស ហើយនឹងវិលត្រឡប់មកវិញសម្រាប់ការពិគ្រោះយោបល់មុនជុំបន្ទាប់ ។ នេះបេីតាមគណៈប្រតិភូទាំងពីរប្រាប់អ្នកយកព័ត៌មាន នៅក្រោយកិច្ចចរចាបានបញ្ចប់កាលពីថ្ងៃចន្ទម្សិលមិញ។
លោក Mykhailo Podolyak ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា គោលបំណងសំខាន់នៃកិច្ចពិភាក្សា គឺដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅអ៊ុយក្រែន។ លោក បន្ថែម ថា ភាគី ទាំង ពីរ បាន កំណត់ ប្រធាន បទ អាទិភាព មួយ ចំនួន ដែលដំណោះស្រាយ មួយ ចំនួន ត្រូវ បាន គេ លើក ឡើង។ ទោះបីជាយ៉ាណា លោក Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា លោកពិតជាមិនជឿថា ការចរចានឹងទទួលបានជោគជ័យនោះទេ ប៉ុន្តែបានគិតថា ពួកគេបានផ្តល់ឱកាសតិចណាស់ ក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹង។
គួរបញ្ជាក់ថា កិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទដេីមសប្តាហ៍នេះ ដែលមានរយៈពេលជិតប្រាំម៉ោង បានធ្វើឡើងនៅប្រទេសបេឡារូស ក្បែរព្រំដែនរុស្ស៊ី និងអ៊ុយក្រែន។ លោក Medinsky បាននិយាយថា ជុំបន្ទាប់នឹងធ្វើឡើងនៅព្រំដែនរវាងបេឡារូស និងប៉ូឡូញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រភព៖ RT ដោយ៖ ឈឹម ទីណា