ទីបំផុតអ៊ុយក្រែន ដាក់ សំណើ ចូលជា សមាជិក សហភាព អឺរ៉ុប ជា ផ្លូវការ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើសំណេីចូលជាសមាជិកភាពសហភាពអឺរ៉ុបជាផ្លូវការ នៅថ្ងៃចន្ទម្សិលមិញ ចំពេលមានការវាយលុកផ្នែកយោធាដែលបានចាប់ផ្តើមដោយរុស្ស៊ីនៅក្នុងប្រទេសខ្លួន។

លោក Zelensky បានថ្លែងសុន្ទរកថាតាមវីដេអូមួយដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គោលដៅរបស់យើង គឺដើម្បីនៅជាមួយអឺរ៉ុបទាំងអស់ ហើយរឿងសំខាន់បំផុតគឺស្មើភាពគ្នា។ ខ្ញុំ ប្រាកដ ថា វា យុត្តិធម៌។ ខ្ញុំប្រាកដថា យើងសមនឹងទទួលបានវា។

បន្លែមលេីនេះ លោក Zelensky ក៏បានជំរុញឱ្យ ការចូលរួមរបស់អ៊ុយក្រែនជាភាពបន្ទាន់ តាមរយៈនីតិវិធីពិសេសថ្មីចូលទៅក្នុងប្លុកនេះ។

ប្រធានាធិបតី អ៊ុយក្រែនរូបនេះបាន អះអាង ថា ជម្លោះ ដែល កំពុង កើត ឡើង រវាង រុស្ស៊ី- អ៊ុយក្រែន កំពុង តែ ប្រយុទ្ធ មិន ត្រឹម តែ សម្រាប់ ប្រទេស របស់ យើង ប៉ុណ្ណោះ ទេ ប៉ុន្តែ សម្រាប់ អឺរ៉ុប ទាំង អស់ ព្រម ទាំង មាន ន័យ ថា ដើម្បី សន្តិភាព សម្រាប់ ទាំង អស់ គ្នា។

ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំមួយចំនួននៃសមាជិកសហភាពអឺរ៉ុប ហាក់ដូចជាមានការស្វាគមន៍ចំពោះសេចក្តីប្រាថ្នារបស់ទីក្រុងកៀវ។

នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បាននិយាយថា ប្លុកនេះត្រូវតែបង្ហាញសញ្ញាច្បាស់លាស់ដល់អ៊ុយក្រែនថា ទីក្រុងកៀវត្រូវបានស្វាគមន៍ ខណៈដែលសមភាគីស្លូវេនីគឺលោក Janez Jansa ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងរបស់លោក ចំពោះដំណើរការសមាជិកភាព EU កាន់តែលឿនសម្រាប់ទីក្រុងកៀវផងដែរ៕
ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner