លោក ពូទីន ប្រកាសថ្កោលទោស និងហៅលោកខាងលិចថា ជាអាណាចក្រនៃការភូតកុហក

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅលោកខាងលិចថា ជា “អាណាចក្រនៃការភូតកុហក” ដោយឆ្លើយតបទៅនឹងរលកថ្មីនៃទណ្ឌកម្ម ដែលបានវាយប្រហារប្រទេសរបស់លោក ជុំវិញប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងទៅកាន់មន្ត្រីរដ្ឋាភិបាលកំពូលៗ នៅថ្ងៃចន្ទដេីមសប្តាហ៍នេះ លោក ពូទីន បាននិយាយថា ខ្ញុំបានអញ្ជើញអ្នកឱ្យពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ … ដោយចងចាំពីការដាក់ទណ្ឌកម្មដែលហៅថា សហគមន៍លោកខាងលិច ដែលជាអាណាចក្រនៃការភូតកុហក ដូចដែលខ្ញុំបានហៅវានៅក្នុងសន្ទរកថារបស់ខ្ញុំ ខណៈពួកគេកំពុងព្យាយាម ដើម្បីអនុវត្តវិធានការប្រឆាំងនឹងប្រទេសរបស់យើង។

ពាក្យ “អាណាចក្រនៃការភូតកុហក” ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលលោកបានប្រកាសពីការចាប់ផ្តើមនៃការវាយលុកនៅអ៊ុយក្រែន។ លោក ពូទីន បាននិយាយនៅពេលនោះ ដោយសារសហរដ្ឋអាមេរិក គឺជាអ្នកប្រេី “អំណាចបង្កើតប្រព័ន្ធ” (system-forming power) និងសមូហភាពលោកខាងលិចទាំងមូល បានក្លាយជា “អាណាចក្រ” បែបនេះ។

លោក ពូទីន បន្ថែមថា និយាយអញ្ចឹង អ្នកនយោបាយអាមេរិក អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកកាសែតបានសរសេររៀបរាប់ដោយខ្លួនពួកគេផ្ទាល់ ហេីយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាណាចក្រនៃការភូតកុហក ពិតប្រាកដមួយត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិក៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner