រុស្ស៊ីមិនអាចទៅចូលរួមសន្និសីទអន្តរជាតិនៅស្វីសបាន ព្រោះ បំរាម ដែនអាកាស
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសសរុស្ស៊ី សឺហ្គេ ឡាវ្រូស (Sergey Lavrov) បានប្រកាសលុបចោលដំណើរទស្សនកិច្ចការងារ នៅប្រទេសស្វីសដោយសារតែបំរាមលំហអាកាសមិនធ្លាប់មាន ដាក់ចេញដោយបណ្តាប្រទេសនៃសហគមអឺរ៉ុប ដោយ យកលេសថា ឆ្លើយតបនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន។
លោករដ្ឋមន្ត្រីដំបូងឡើយមានបំណងទៅចូលររួមកិច្ចប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១ មីនា នេះ ដោយគ្រោងថា នឹង ថ្លែងសុន្ទរកថា ក្នុងសន្និសីទស្តីពីភាពគ្មានអាវុធដែរ។
បេសក ជនរុស្ស៊ីប្រចាំនៅក្រុងហ្សឺណែវ បានសរសេរនៅ លើ បណ្តាញ សង្គម ទ្វីតធ័រ(Twitter) ថា «ទស្សនកិច្ច របស់ រដ្ឋមន្ត្រី ការបរទេស ឡាវ្រូស ទៅហ្សឺណែវ សម្រាប់សម័យប្រជុំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប. និង សន្និសីទស្តីពី ភាពគ្មានអាវុធ ត្រូវបានលុបចោល ដោយសារតែបំរាមមិន ធ្លាប់មាន លើជើងហោះហើររបស់លោក ក្នុងដែន អាកាសនៃ សមាជិកមួយរបស់បណ្តាប្រទេសអឺរ៉ុប ដែលបានដាក់ ទណ្ឌកម្ម ប្រឆាំងនឹងជនជាតិរុស្ស៊ី»៕ ប្រភព RT ដោយ៖ សារ៉ាត


