លោក ចូ បៃដិន ច្រានចោលការអះអាងថា ភាពតានតឹង រវាងអាមេរិក-រុស្ស៊ីនឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាន ច្រានចោលការភ័យខ្លាចថា ភាពតានតឹងរវាងទី ក្រុង វ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ជុំវិញវិបត្តិអ៊ុយក្រែន នឹងកើន ឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរ ដោយបដិសេធថា ជនជាតិ អាមេរិកមិនមានហេតុផលណាមួយដែលត្រូវព្រួយបារម្ភអំពីហានិភ័យនៃជម្លោះបែបនេះឡើយ។

លោក ចូ បៃដិន បាននិយាយយ៉ាងដូច្នេះថា ពលរដ្ឋអាមេរិក មិនគួរបារម្ភអំពីជម្លោះដ៏មហន្តរាយជាមួយរុស្ស៊ី ចំពេលមាន ភាពតានតឹងនៅអ៊ុយក្រែននោះទេ។ នៅពេលសួរដោយអ្នកសារព័ត៌មានថាតើជនជាតិអាមេរិកគួរព្រួយបារម្ភ អំពីសង្គ្រាមនុយក្លេអ៊ែរដែរឬទេ? លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា “ទេ”។

សំណួរខាងលើនេះបានកើតមានឡើង ខណៈពេលដែល លោក បៃដិន និងជំទាវទីមួយ ជៀល បៃដិន កំពុងដើរអម ដោយក្រុមអ្នកកាសែត នៅថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងព្រឹត្តិការណ៍ Black History Month នៅសេតវិមាន៕
ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner