អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើន ឡើងដល់ជាង ៤៣៧លាននាក់ ខណៈអ្នកស្លាប់ជិតប្រាំមួយលាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភព លោក បានកើនឡើងដល់ ៤៣៧,០៦៩,១៧៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ចំនួន ៥,៩៧៤,៨៧៦នាក់ និងជាសះ ស្បើយ ឡើងវិញ ៣៦៨,១៨៩,៨៧០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួន ច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និង ស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋ អាមេរិកមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០,៦៤៧,៣៤៣ នាក់ ស្លាប់ចំនួន ៩៧៥,១៥០នាក់ និងជាសះស្បើយចំនួន ៥៣,៥០០,២៦២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នក ឆ្លង ៤២,៩៣០,០១៥នាក់ ស្លាប់ចំនួន ៥១៤,០៥៤នាក់ និង ជា សះស្បើយ ៤២,៣១៤,១៨១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២៨,៧៨៧,៦២០នាក់ ស្លាប់ ៦៤៩,៤៤៣នាក់ និងជាសះស្បើយ ២៦,៣៣៦,៣៧៣នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner