ថៃបន្តឆ្លងជាង ២ម៉ឺននាក់ ស្លាប់ ៤៣នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រទេសថៃបានប្រកាស នាព្រឹកថ្ងៃទី១ មីនា ២០២២នេះថា ខ្លួនមានករណីវិជ្ជមានកូវីដ១៩ ចំនួនជាង២ម៉ឺននាក់ និងស្លាប់មនុស្ស ៤៣នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយ។
ក្រសួងសុខាភិបាលថៃ បន្តថា មានរយៈពេល ៤ថ្ងៃជាប់ៗគ្នាហើយ ដែលថៃឆ្លងប្រចាំថ្ងៃ ជាង ២ម៉ឺននាក់ ក្នុងនោះ កាលពីថ្ងៃម្សិលមិញ ក៏បានប្រកាសថា ឆ្លង២២៣១១នាក់ដែរ។
ចាប់តាំងពីកើតមានជំងឺកូវីដ១៩ ដំបូង កាលពីដើមឆ្នាំ២០២០មក ថៃមានអ្នកកើតកូវីដ កើនដល់ជិត ៣លាននាក់ហើយ ស្លាប់ជិត ២៣០០០នាក់៕ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ