ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ សម្ពោធ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ១៣៤គីឡូម៉ែត្រ ចាប់ ពីរាជធានីភ្នំពេញ ដល់ក្រុងកំពត
ភ្នំពេញ៖ ប្រសិនជាពុំមានអ្វីប្រែប្រួលទេ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ ចាប់ពីរាជធានី ភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពតនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ស្អែកនេះ កំណាត់ផ្លូវនេះសាងសង់ឡើងក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ។
គួររំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ ក្រុងកំពត ត្រូវបានស្តារម្តងរួចមកហើយនៅ ឆ្នាំ២០០៨- ២០១១។ ប៉ុន្តែដោយសង្កេតឃើញថា កំណើនចរាចរណ៍ មានការកើនឡើងគួរឱ្យកត់សម្គាល់ រាជរដ្ឋាភិបាល បាន សម្រេច អនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះ ចាប់ពី ចោមចៅ ដល់បែកគូស(ស្រុកត្រាំកក់ខេត្តតាកែវ) ប្រវែង ជិត ៧០គីឡូម៉ែត្រ ជាបួន គន្លង មានខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹងពីរម៉ែត្រ និងចិញ្ចើមផ្លូវក្រាល ក្រួស ក្រហម ទទឹង ០,៧៥ម៉ែត្រ សងខាងផ្លូវ សាងសង់ ស្ពានថ្មី ១១កន្លែង និងពង្រីកស្ពានចាស់ពីរកន្លែង និង កំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែងជាង ៦៤គីឡូម៉ែត្រ ជាពីរគន្លង ដោយក្រាលបេតុងកៅស៊ូ អាសេ(AC៌) ឡើងវិញ។
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត។ក្នុងនោះ ខ្សែផ្លូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ, ខេត្តកណ្តាលប្រវែង ១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺប្រវែង ៣០គីឡូម៉ែត្រ, ខេត្តតាកែវប្រវែង ៣០គីឡូម៉ែត្រ, និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។
កំណាត់ផ្លូវទាំងពីរនេះ បានសាងសង់លូជ្រុងចំនួន ៣៤ កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយ សងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់ បរិក្ខារផ្លូវ ថ្នល់ រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមាន បំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និង សាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន ២កន្លែង ផងដែរ។
គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុន សាជីវកម្ម ស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយ ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់ រយៈ ពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១ ចំណាយ ថវិកា សរុបប្រមាណ ២១៥,៣៨៨លានដុល្លារ ដែលជា ហិរញ្ញប្ប ទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិត ចិន រួមជាមួយនឹងថវិកាបដិភាគរបស់ រាជរដ្ឋា ភិបាល កម្ពុជា សម្រាប់ ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
កំណាត់ផ្លូវជាតិលេខ៣ (រាជធានីភ្នំពេញ-ក្រុងកំពត) គឺជា ខ្សែ ផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មាន សក្តានុពល របស់ព្រះរាជាណាចក្រកម្ពុជា ឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រ អន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈកំណាត់ផ្លូវជាតិ លេខ ៣ (កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និង តភ្ជាប់ ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិ លេខ៤ និងផ្លូវជាតិលេខ៤៨។
កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែក ខាងត្បូង តាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅ ច្រក ព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។
កំណាត់ផ្លូវជាតិលេខ៣ នេះ គឺជាសមិទ្ធផលមួយក្នុង ចំណោម សមិទ្ធផលជាច្រើន ដែលបាននិងកំពុងផ្តល់ អត្ថប្រយោជន៍យ៉ាងច្រើនលើសលុបដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជនដ៏មោះមុត និងបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព។ តម្លៃសន្តិភាព ដែលយើងទទួលបានមកដល់បច្ចុប្បន្ននេះ គឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់មិនអាចកាត់ថ្លៃបាន ដែលបានផ្ដល់ឱកាសឱ្យកម្ពុជា មានការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យ និងប្រជាជនគ្រប់រូបមានមុខរបរ មានការងារ ធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន និងរស់នៅដោយគ្មានភាពភ័យខ្លាច មានសុខុមាលភាព ពេញលេញ មានសិទ្ធិសេរីភាពបរិបូណ៌ និងអាចធ្វើដំណើរ ឬទៅកម្សាន្តនៅតាមទីកន្លែងជិតឆ្ងាយនានាដោយសេរី ៕ ដោយ ៖វណ្ណលុក











