វៀតណាម ៖ ទេសចរអន្តរជាតិកើនឡើងជាង ៧១ភាគរយ
អត្ថបទដោយ៖
លន់ សារ៉ាត
ចំនួនអ្នកទេសចរអន្តរជាតិទៅលេងកម្សាន្តនៅប្រទេសវៀតណាមកើនឡើងជាង ៧១ភាគរយ ខណៈដែលប្រទេសនេះស្វាគមន៍ភ្ញៀវអន្តរជាតិវិញ ជាការកំណើនដោយសារតែការបន្តជើងហោះហើរអន្តរជាតិឡើងវិញ។
ការិយាល័យស្ថិតិជាតិបានប្រកាសកាលពីថ្ងៃទី២៨ កុម្ភថា វៀតណាមទទួលបានភ្ញៀវបរទេស ៤៩២០០នាក់ ចាប់ពីខែមករា ដល់កុម្ភៈ កើនឡើង ៧១.៧ភាគរយ បៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ការមកដល់នៃភ្ញៀវបរទេស តាមផ្លូវអាកាសមានដល់ទៅ ៨៧.៧ភាគរយ ក្នុងចំណោមអ្នកទេសចរសរុប។
ចំនួនទេសចរណ៍ក្នុងប្រទេស កាលពីខែកុម្ភៈ កើនឡើង ៤៩.៦ភាគរយក បើធៀបនឹងកាលពីពីខែមករា។
វិស័យទេសចរណ៍ក្នុងប្រទេសវៀតណាមកំពុងរៀបចំដាក់ចេញវិធានការចាំបាច់នានា ដើម្បីទទួលទេសសចរណ៍ពេញលេញវិញ ចាប់ពីថ្ងៃទី១៥ មីនា ២០២២។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួនឆ្លងប្រចាំថ្ងៃនៅវៀតណាម កើនឡើងខ្លាំង ក្នុងនោះ កាលពីថ្ងៃទី២៨ កុម្ភៈ បានប្រកាសថា ឆ្លងជាង ៩ម៉ឺននាក់៕ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ