Cambodia2050 Ep36: ការទទួលមេដាយសន្តិភាពរស៊ុនហាក់របស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក តើផ្អែកលើកត្តាអ្វីខ្លះ?

ប្រធានបទ៖ ការទទួលមេដាយសន្តិភាពរស៊ុនហាក់របស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក តើផ្អែកលើកត្តាអ្វីខ្លះ?

សំនួរ៖ ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ យើងនិយាយទាក់ទងទៅហ្នឹង ការយល់ឃើញអំពី ទស្សនៈរបស់អន្តរជាតិក៏ដូចជាការទទួលបានពានរង្វាន់សន្តិភាពពិភពលោក ដែលហៅថា ពានរង្វាន់សន្តិភាព ស៊ុន ហាក់ ដែលប្រមុខថ្នាក់ដឹកនាំរបស់យើង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនទើបតែទទួលបាននៅក្នុងពេលថ្មីៗនេះ។ នៅក្នុងនោះផងដែរយើងខ្ញុំចង់ដឹងថា តើពិភពលោកក៏ដូចជា ស្ថាប័នអន្តរជាតិផ្ដល់នូវពានរង្វាន់មេដៃសន្តិភាពនេះ ជូនទៅដល់ប្រមុខថ្នាក់ដឹកនាំរបស់យើង តើគេឈរលើកត្តាអ្វីខ្លះ?

ទាក់ទងទៅលើកត្តាអ្វីខ្លះ ដែលសន្តិភាពស៊ុន ហាក់ ជ្រើសរើសសម្ដេច ជាជ័យលាភីនៅក្នុង ឆ្នាំ 2022 នេះបើយើងមើលទៅលើលក្ខណៈរបស់ពានរង្វាន់ស៊ុន ហាក់ នេះគេផ្អែកទៅលើកត្តាមួយជាចម្បងគឺកត្តាសន្តិភាពពានរង្វាន់នេះផ្ដល់ជូនទៅដល់ឥស្សរជន ឬក៏អង្គការទាំងឡាយណាដែលមានស្នាដៃលេចធ្លោយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិ រួមទាំងសមិទ្ធផលនៃការលើកកម្ពស់សន្តិភាពស្នាដៃសន្តិភាពនេះ គឺមានផលជាវិជ្ជមានទូលំទូលាយទៅដល់មនុស្សជាតិមិនប្រកាន់ជាតិសាសន៍ពូជសាសន៍ និងនិន្នាការនយោបាយ ឬក៏នៅនៃនិន្នាការសាសនា។ អញ្ចឹង គេមើលទៅលើលក្ខណៈទាំងនេះ ហើយបើប្រៀបធៀបទៅនឹងគុណតម្លៃរបស់ សម្ដេច ហ៊ុន សែន នៅក្រោមការដឹកនាំកសាងក៏ដូចជាសម្រេចបាននូវសមិទ្ធផលសន្តិភាពនេះ គឺដូចទៅនឹងលក្ខណៈនៃពានរង្វាន់នេះផងដែរ គឺសម្ដេចលោកបានតស៊ូស្វិតស្វាញពីការលះបង់នូវសេចក្ដីសុខផ្ទាល់ខ្លួន ក៏ដូចជាសេចក្ដីសុខគ្រួសារដើម្បីសម្រេចធ្វើយ៉ាងណាឱ្យបាននូវសន្តិភាពជូនមនុស្សជាតិ ហើយសន្តិភាពដែលយើងសម្រេចបានពេញលេញគឺយើងសម្រេចបាននៅឆ្នាំ 1998 គឺក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចដែលបានផលវិជ្ជមាន ដល់ប្រទេសកម្ពុជាព្រមទាំង តំបន់មេគង្គ ក៏ដូចជាអាស៊ានទាំងមូលផងដែរ។ 

សំនួរ៖ ទាក់ទងទៅនឹងការទទួលមេដាយនេះដែរ ថាតើឆាកអន្តរជាតិយល់ឃើញយ៉ាងណា និងមានទស្សនៈយ៉ាងណាខ្លះ ទៅលើប្រទេសកម្ពុជារបស់យើង ហើយត្រឡប់ទៅវិញនាងខ្ញុំចង់ឲ្យលោកបណ្ឌិតជម្រាបលំអិតបន្តិច ពាក់ព័ន្ធទៅនឹងពាក្យឈ្មោះ ស៊ុន ហាក់ នេះថាតើពាក្យនេះអត្ថន័យនឹងន័យយ៉ាងណាដែរ?

ទាក់ទងទៅនឹងប្រវត្តិនៃការបង្កើតនូវពានរង្វាន់សន្តិភាព ស៊ុន ហាក  នេះគឺត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត Hak Ja Han moonមួយស្វាមីរបស់គាត់ គឺលោកទាំងពីរបានជាឥស្សរៈជនឆ្នើមនៅក្នុងការស្វែងរកនូវសន្តិភាពនៅឧបទ្វីបកូរ៉េ គាត់មានប្រវត្តិស្រដៀងគ្នាទៅ និង សម្ដេចតេជោផងដែរ ធ្លាប់ទទួលរងនូវសេចក្តីទុក្ខលំបាកក៏ដូចជាការឈឺចាប់ដោយសារសង្គ្រាម សម្ដេចតេជោ ទទួលរងនូវសង្គ្រាមក្នុងឥណ្ឌូចិន ក៏ដូចជាសង្គ្រាមនៅកម្ពុជា ចំណែកឯលោកស្រីបណ្ឌិត និងស្វាមីរបស់គាត់ក៏ទទួលរងនូវទុក្ខវេទនាដ៏សម្បើមនៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ។ បទពិសោធន៍ដល់ពេលឈឺចាប់នេះគឺគាត់ឲ្យតម្លៃខ្លាំងបំផុតទៅលើសន្តិភាព លោកបានបង្កើតនៅអង្គការមួយដែលហៅថា អង្គការ សហព័ន្ធសន្តិភាពពិភពលោកគាត់បានបង្កើតអង្គការនេះ គាត់បានធ្វើសកម្មភាពជាច្រើនដើម្បីសន្តិភាពពិភពលោកក៏ដូចជាសន្តិភាពនៅឧបទ្វីបកូរ៉េ អញ្ចឹងការងារមួយនៅក្នុងការក្នុងចំណោមការងារផ្សេងៗ គឺគាត់បង្កើតនូវពានរង្វាន់សន្តិភាព ស៊ុន ហាក់  នេះដើម្បីជាការទទួលស្គាល់បុគ្គលទាំងឡាយណា ដែលមានស្នាដៃចូលរួមចំណែកលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិមិនថា តែនៅកូរ៉េ ឬក៏នៅតំបន់ណានោះទេ ឱ្យតែមានស្នាដៃលេចធ្លោនៅក្នុងការលើកកម្ពស់សន្តិភាព ហើយសន្តិភាពនេះមានផលជាវិជ្ជមានទូលំទូលាយទៅដល់មនុស្សសុជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយសាសនា។ ពានរង្វាន់នេះកន្លងមកគឺមានដូចជា អង្គការមួយចំនួនដែលមានស្នាដៃលេចធ្លោ ប្រមុខរដ្ឋ មេដឹកនាំសាសនា អ្នកអភិវឌ្ឍន៍ អ្នកសិល្បៈ អ្នកបរិស្ថានក៏ដូចជាអ្នកវិទ្យាសាស្រ្ត ។ ចំពោះគណៈកម្មការនៃការជ្រើសរើសជ័យលាភី យើងឃើញថាគណៈកម្មការនេះ មានលក្ខណៈសុក្រិតសមាជិកគណៈកម្មការនេះគឺជាឥស្សរជនដែលឆ្នើមឆ្នើម មានបទពិសោធន៍ខ្ពស់។ សមាជិកនៃគណៈកម្មការនេះគឺមានជនជាតិអាមេរិកាំងចំនួន 4 រូបនិងជនជាតិកូរ៉េចំនួន 2 រូបហើយជនជាតិអាមេរិកាំងដែលជាសមាជិកនៃគណៈកម្មការជ្រើសរើសពានរង្វាន់សន្តិភាព ស៊ុន ហាក់ នេះគឺមានដូចជាលោក ញូគ្រីនរីត  ដែលជាអតីតប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ឯកឧត្តម យ៉ាង មិចទុន ដែលជាអតីតសមាជិកសភាអាមេរិកផងដែរ ហើយក៏នាងដូចជាអតីតសាស្ត្រាចារ្យល្បីៗនៅប្រទេសកូរ៉េនផងដែរ ហើយក៏មានចាងហ្វាងនៃក្រសែត Washington Time  ដែលជាកាសែតមួយដ៏ល្បី លោក ថូម៉ាស់ អេឌីតសិន យើងឃើញថា លក្ខណធិកគណៈកម្មការពានរង្វាន់ ស៊ុន ហាក នេះ ក៏ដូចជាដំណើរការនៃការជ្រើសរើសនេះ គឺមានភាពសុក្រឹតហើយមានភាពប្រាកដប្រជា ហើយសមត្ថភាពសុទ្ធតែជាឥស្សរជនដែលមានបទពិសោធន៍ច្រើននៅលើឆាកអន្តរជាតិផងដែរ។

សំនួរ៖ ទាក់ទងទៅនឹងមតិអន្តរជាតិវិញ ថាតើការទទួលមេដៃនេះនៅបណ្ដាលប្រទេសនានាលើឆាកអន្តរជាតិ យល់ឃើញយ៉ាងណា ហើយបញ្ចេញទស្សនៈយ៉ាងណាដែរ ចំពោះកម្ពុជាយើង?

នៅក្នុងការប្រារព្ធពិធីប្រគល់ពានរង្វាន់សន្តិភាព ស៊ុន ហាក់ ជូនដល់សម្ដេចក៏ដូចជាជូនទៅដល់ឥស្សរជនដែលជាអ្នកវិទ្យាសាស្រ្ត សាស្ត្រាចារ្យ ដែលបានចូលរួមចំណែកនៅក្នុងការរកឃើញនូវថ្នាំវ៉ាក់សាំង ។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ជូនសម្ដេច ក៏ដូចជាជូនទៅដល់សាស្ត្រាចារ្យអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យហាវើត ហ្នឹងគឺគេធ្វើឡើងនៅថ្ងៃ 12 ខែកុម្ភៈ ដែលមានការចូលរួមពីអតីតប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ក៏ដូចជាប្រធានសភា ក៏ដូចជាអ្នកចូលរួមដោយផ្ទាល់ តាមប្រព័ន្ធអន់ឡាញមានជាង 100 ប្រទេសហើយពេលដែលសម្ដេចទទួលគឺមានការអបអរសាទរយ៉ាងខ្លាំងពីបណ្ដាអ្នកចូលរួមពីប្រទេសផ្សេងៗ ក៏ដូចជាអតីតថ្នាក់ដឹកនាំកំពូលៗ នៅលើពិភពលោក ឧទាហរណ៍ដូចជាអនុប្រធានប្រធានាធិបតីអាមេរិក និងអតីតប្រធានសាសនាគឺមានការចូលរួមអបអរសាទរទះដៃយ៉ាងកងរំពងនៅកន្លែងសាលមហាស្របនោះ បន្ទាប់ពីសម្ដេចតេជោទទួលបាននូវពានរង្វាន់នោះ ដោយផ្ទាល់ពីលោកស្រី បណ្ឌិត ហាក់ ចាហាន់មូន  មកគឺមានការឡើងថ្លែងនូវចំណាប់អារម្មណ៍ ហើយការឡើងថ្លែងចំណាប់អារម្មណ៍អំពី សម្តេចតេជោ ទទួលបានពានរង្វាន់សន្តិភាព ស៊ុន ហាក់ នេះគឺធ្វើឡើងដោយឯកឧត្តម ញូ គ្រីនរីក  ដែលជាតីតប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ហើយក្នុងចំណាប់អារម្មណ៍របស់គាត់នោះគឺគាត់មានការកោតសសើរស្ងប់ស្ងែងចំពោះភាពក្លាហាន និងការលះបង់របស់សម្ដេច ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាដូចជានៅក្នុងតំបន់ផងដែរ។

សំនួរ៖ ការទទួលបានពានរង្វាន់សន្តិភាពនេះ មានភាពខុសគ្នាយ៉ាងណាខ្លះ ចំពោះពានរង្វាន់ដែលបានប្រគល់ជូនឥស្សរៈជនផ្សេងៗ?

ពានរង្វាន់ស៊ុនហាក់នេះ មាន ២ ប្រភេទ ប្រភេទទី 1 គេហៅថា សន្តិភាព ស៊ុន ហាក់ ពានរង្វាន់នេះកន្លងមកត្រូវបានផ្ដល់ជូនទៅទេស្រៈជនឆ្នើមប្រហែលជា 10 រូបមកហើយ ដែលមានជាអ្នកវិទ្យាសាស្ត្រ មេដឹកនាំសាសនា ក៏ដូចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ អ្នកការពារបរិស្ថានជាដើម។ ចំណែកពានរង្វាន់មួយទៀតគេហៅថា ស្ថាបនិកសន្តិភាព ស៊ុន ហាក់ ពានរង្វាន់នេះប្រគល់ជូនដល់បុគ្គលឆ្នើមដែលចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិ ដែលកន្លងមកទើបតែមានលោក បាន គីមមូននោះទេដែលទទួលបានពានរង្វាន់នេះ ដែលជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ គាត់ទទួលបានពានរង្វាន់នេះនៅឆ្នាំ 2020 ចំពោះឥស្សរជនទី 2 ដែលទទួលបានពានរង្វាន់នេះគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីយើងតែម្ដងនៅឆ្នាំ 2022 នៅក្នុងពិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់នេះកាលពីថ្ងៃទី 12 ខែកុម្ភៈកន្លងទៅនេះ នៅក្នុងទីក្រុងសេអ៊ូល គឺមានការប្រគល់នូវពានរង្វាន់ពីរប្រភេទនេះ គឺពានរង្វាន់សន្តិភាព ស៊ុន ហាក់ ជូនទៅដល់លោកស្រីសាស្ត្រាចារ្យ Dame Sarah Catherine Gilbert ដែលជាអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Oxford ដែលគាត់បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការស្រាវជ្រាវរកឃើញនូវថ្នាំវ៉ាក់សាំង AstraZeneca ការជួយព្យាបាលជំងឺកូវីដដល់ប្រជាជនទូទាំងពិភពលោក ដែលរួមទាំងកម្ពុជាយើងផងដែរ ហើយក៏មានអង្គការមួយដែលគេហៅថា អង្គការសម្ព័ន្ធវ៉ាក់សាំង ដែលទទួលបាននូវពានរង្វាន់សន្តិភាពស៊ុនហាក់នេះផងដែរ។ គណៈកម្មការបានទទួលស្គាល់នូវស្នាដៃអង្គការ ក្នុងការចូលរួមចំណែកដល់ការចែកចាយវ៉ាក់សាំងទៅដល់ប្រទេសក្រីក្រ មានប្រជាជនរាប់លាននាក់នៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសក្រីក្របានទទួលផលប្រយោជន៍ពីការចែកចាយវ៉ាក់សាំង តាមរយៈអង្គការនេះ។ ចំណែកឯរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នោះ គឺមានតែ សម្ដេចតេជោ មួយរូបនៅក្នុងពិធីប្រគល់ពានរង្វាន់នោះ ហើយក្នុងពិធីទាំងមូលគឺធ្វើឡើងនៅក្នុងសាលមហោស្របដ៏ធំមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ អតីតប្រមុខរដ្ឋាភិបាល អតីតប្រធានសភា ក៏ដូចជាមហាជនមកពីប្រទេសចំនួន 150 ដោយចូលរួមដោយផ្ទាល់នៅក្នុងមហោស្របមើលនូវព្រឹត្តិការណ៍នោះតាមរយៈប្រព័ន្ធផ្សាយបន្តផ្ទាល់។

សំនួរ៖ តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកម្មវិធីលំដាប់ពិភពលោកមួយនេះ ទាំងផ្នែកការទូត និងផ្នែកនយោបាយសេដ្ឋកិច្ចផងដែរ?

កម្ពុជាយើងទទួលបាននូវផលប្រយោជន៍ច្រើន ពីការដែលសម្ដេចតេជោទទួលបាននូវពានរង្វាន់ស្ថាបនិកសន្តិភាព ស៊ុន ហាក់ នោះគឺមានផលចំណេញច្រើនទៅដល់ប្រទេសកម្ពុជាយើង។ ខាងផ្នែកការទូតគឺមានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយការបរទេសកម្ពុជា ដែលកំពុងជំរុញសព្វថ្ងៃក្នុងចំណោមគោលនយោបាយការបរទេសផ្សេងៗទៀត។ ទី1 គឺកម្ពុជាផ្ដោតទៅលើគោលនយោបាយការទូតសន្តិភាព ព្យាយាមចូលរួមចំណែកនៅក្នុងកិច្ចការងារការបរទេសពិភពលោក តាមរយៈការលើកកម្ពស់នូវតួនាទីរបស់កម្ពុជានៅក្នុងការចូលរួមចំណែកដោយសន្តិភាព នៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក គឺកម្ពុជាយើងបានបញ្ជូននូវកងកម្លាំងដោះមីន ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពចូលរួមនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិដើម្បីបោសសំអាតមីន រក្សាសន្តិភាពនៅតាមបណ្ដាលប្រទេសមួយចំនួន ដូចជាអាមេរិកមជ្ឈិមបូព៌ា គិតត្រឹមឆ្នាំ 2021 យើងបានបញ្ជូនកងកម្លាំងជាង 7,000 នាក់ ដែលក្នុងនោះមួយភាគធំគឺជាកងកម្លាំងស្ត្រី។ អញ្ចឹងយើងឃើញថា កម្ពុជាយើងមានតួនាទីផ្នែកការទូតអន្តរជាតិនេះគឺកាន់តែសំខាន់ទៅៗជាពិសេសគឺលើផ្នែកលើកកម្ពស់សន្តិភាព ថែមទាំងមានការទទួលស្គាល់នូវស្នាដៃក្នុងការចូលរួមចំណែករបស់កម្ពុជាក្នុងឆាកអន្តរជាតិ នៅផ្នែកកាទូតសន្តិភាពដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ។ ថ្មីៗនេះកម្ពុជាយើងក្រោមការដឹកនាំរបស់សម្ដេចតេជោ លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាប្រធានអាស៊ានក្នុងការស្វែងរក ក៏ដូចជាលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ានជាពិសេសនៅប្រទេសភូមា។ សម្ដេច ជាឥស្សរជនមេដឹកនាំទីមួយ ដែលគាត់បានធ្វើទស្សនកិច្ចដោយផ្ទាល់ទៅប្រទេសភូមា ចាប់តាំងពីប្រទេសនេះមានវិបត្តិនយោបាយធ្ងន់ធ្ងរមក សម្ដេចតេជោជាមេដឹកនាំទីមួយហើយ ដែលបានធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសនេះ ដើម្បីជួយស្វែងរកសន្តិភាពដូចជាបញ្ចប់នូវជម្លោះផ្ទៃក្នុងរបស់ប្រទេសភូមា។ ទាក់ទងទៅនឹងផលចំណេញសេដ្ឋកិច្ចតាមរយៈការទទួលពានរង្វាន់ស្ថាបនិកសន្តិភាពពិភពលោក ស៊ុន ហាក់ ប្រទេសកម្ពុជាទទួលបានផលចំណេញច្រើនផ្នែកសេដ្ឋកិច្ច ពិភពលោកដឹងកាន់តែច្បាស់ថាកម្ពុជាគឺមានសន្តិភាពពេញលេញ ហើយប្រទេសកម្ពុជាមានមេដឹកនាំមួយរូបដែលយើងហៅថាជា មេដឹកនាំដែលស្រឡាញ់សន្តិភាពលើកកម្ពស់សន្តិភាព ដែលអាចហៅបានថាជា បិតាសន្តិភាព គេអាចមកវិនិយោគទុនមករកស៊ីនៅប្រទេសយើងច្រើន បើនិយាយឲ្យសាមញ្ញគឺគេមិនដែលទៅយកលុយទៅវិនិយោគ នៅប្រទេសដែលមានសង្គ្រាមឬក៏ប្រទេសដែលមានជម្លោះនោះទេ គឺគេយកលុយរាប់លាននោះ មកវិនិយោគវិនិយោគនៅក្នុងប្រទេសតែមានសន្តិភាពបរិបូណ៌មានមេដឹកនាំដែលស្រឡាញ់សន្តិភាព និង លើកកម្ពស់នូវសន្តិភាព អញ្ចឹងយើងអាចទាក់ទាញបាននូវការវិនិយោគទុនបរទេសកាន់តែច្រើន នៅពេលដែលគេដឹងទ្រង់ទ្រាយថាប្រទេសយើងជាប្រទេសដែលមានសន្តិភាព ។

សំនួរ៖ ដោយឡែកទាក់ទងទៅនឹង ទស្សនៈរបស់លោកផ្ទាល់ ក៏ដូចជានៅជុំវិញពិភពលោក យើងឃើញហើយថានរណាក៏ឱ្យតម្លៃទៅលើកត្តាសន្តិភាព ប្រសិនបើមិនមានសន្តិភាពនោះទេគឺពិភពលោកមិនអាចរស់នៅដោយសុខដុមរមនា ជាមួយគ្នា ឬក៏មានការអភិវឌ្ឍនោះទេ។ ថាតើនៅក្នុងតម្លៃសន្តិភាពនេះជាពិសេសប្រទេសកម្ពុជា លោក យល់ឃើញយ៉ាងណាចំពោះតម្លៃនៃសន្តិភាព ហើយមួយវិញទៀតខ្ញុំចង់ឲ្យលោកបន្ថែមបន្តិច ថាតើតម្លៃនៃសន្តិភាពដែលកម្ពុជាយើងទទួលបាននេះ គឺឈរលើកត្តាអ្វីខ្លះ ដែលអាចទទួលបាននូវសុខសន្តិភាពក៏ដូចជា រស់នៅប្រកបដោយភាពកក់ក្ដៅនៅក្នុងប្រទេសកម្ពុជារបស់យើងនេះផងដែរ?

សន្តិភាពដែលយើងទទួលបានពេញលេញគឺនៅឆ្នាំ 1998 ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហើយសន្តិភាពពេញលេញនេះ គឺអនុញ្ញាតឲ្យប្រទេសយើង ផ្ដោតទៅលើការយកចិត្តទុកដាក់បានពេញលេញទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗការដែលប្រទេសយើងមានសង្រ្គាមគឺយើងពិបាកណាស់ នៅក្នុងការផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយនិងហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងប្រទេសយើង ចាប់ផ្ដើមរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ចាប់ពីឆ្នាំ 1998 បន្ទាប់ពីយើងបានទទួលសន្តិភាពមក ហើយគិតថាសន្តិភាពនេះគឺវាផ្ដល់អំណោយផលទៅដល់កត្តាសង្គមសេដ្ឋកិច្ច កត្តាយោបាយការបរទេស ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វាពឹងផ្អែកគ្នាទៅវិញទៅមក អញ្ចឹងសន្តិភាពគឺជាចំណុចចាប់ផ្ដើមទៅដល់កត្តាផ្សេងៗ ប៉ុន្តែនៅពេលតែកត្តាផ្សេងៗ ចាប់ផ្ដើមរីកលូតលាស់ហើយ គឺយើងត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការថែរក្សាការពារសន្តិភាព ក៏ដូចជាថែរក្សាការពារកត្តាទាំងអស់នោះ ដូចជាកត្តាសេដ្ឋកិច្ចវាត្រូវធានាបានថា តើសេដ្ឋកិច្ចយើងបន្តរីកចម្រើនទៅមុខ ហើយផលដែលបានពីរសេដ្ឋកិច្ចនេះទទួលបានផលទូលំទូលាយទៅដល់ប្រជាជន ទាំងទីក្រុង និង ជនបទ មិនប្រកាន់និន្នាការនយោបាយ ឬ សាសនា វណ្ណៈ នោះទេ។ ចំពោះកត្តាសង្គមគឺយើងត្រូវតែធានាឲ្យបាន នៅសុខដុមរមនីយកម្ម រវាងក្រុមផ្សេងៗនៅក្នុងសង្គម ពីព្រោះសង្គមកម្ពុជាក៏ដូចជាសង្គមប្រទេសផ្សេងទៀតដែរ គឺយើងមានក្រុមផ្សេងៗដែលមានជាតិសាសន៍ ពូជសាសន៍ផ្សេងៗ វប្បធម៌ផ្សេងៗគ្នា និងនិន្នាការនយោបាយផ្សេងៗគ្នា អញ្ចឹងយើងត្រូវរក្សាឲ្យបាននូវឯកភាពជាតិមួយ ដែលមានសុខដុមរមណីយកម្មការរស់នៅជាមួយគ្នាជាបងប្អូនក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋាភិបាលតែមួយ នឹងទឹកដីតែមួយ។

សំនួរ៖ សម្រាប់ទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ ដែលជានាយកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឬក៏មានជំនាញផ្នែកទាក់ទងទៅនឹងប្រវត្តិសាស្ត្រនានា ថាតើនៅក្នុងការរក្សាតម្លៃនៃសន្តិភាពនៅក្នុងប្រទេសកម្ពុជារបស់យើង តើយើងគួរតែរក្សាបែបណា តាមវិធីណា ហើយយើងគួរធ្វើអ្វីបន្តទៀតដើម្បីរក្សាតម្លៃសន្តិភាពនេះ ក៏ដូចជាការអភិវឌ្ឍន៍ដើរទៅទន្ទឹមគ្នាផងដែរ?

សន្តិភាពដែលយើងទទួលបានហើយ យើងត្រូវតែថែរក្សាវា ប្រសិនបើយើងមិនថែរក្សាវានោះទេយើងនឹងបាត់បង់ទៅវិញ ជាក់ស្ដែងយើងឃើញថាមានប្រទេសជាច្រើន មួយចំនួននៅលើពិភពលោក បន្ទាប់ពីគាត់ទទួលបានសន្តិភាពហើយ គាត់មិនបានថែរក្សាឲ្យបានល្អគឺវារបូតទៅវិញ បាត់បង់ទៅវិញហើយប្រទេសទាំងនោះធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ក៏ដូចជាជម្លោះរ៉ាំរ៉ៃឡើងវិញ ចំណែកកម្ពុជាយើងដែលមានលក្ខណៈពិសេសមួយ គឺយើងទទួលបានសន្តិភាពហើយ យើងអាចរក្សាវាបានគង់វង្ស ដើម្បីរក្សាវាបានគង់វង្ស ហើយដើម្បីរក្សាវាបានគង់វង្សតទៅទៀតជាកេរ្តិ៍ដំណែលដល់កូនចៅខ្មែរជំនាន់ក្រោយ ឱ្យបានយូរទៀតនោះ គឺវាពឹងផ្អែកទៅលើកត្តាជាច្រើនខ្ញុំ សូមលើកយកកត្តាធំៗ មួយចំនួនដូចជា កត្តានយោបាយ។យើងត្រូវបន្តរក្សានូវការគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ ការបោះឆ្នោត ការគោរពនូវព្រះមហាក្សត្រ គោរពនៅរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ចំណែកវិស័យសេដ្ឋកិច្ចវិញ យើងត្រូវតែបន្តរក្សានូវសេដ្ឋកិច្ចបើកចំហ សេដ្ឋកិច្ចបែបទូលាយ យើងស្វាគមន៍រាល់អ្នកវិនិយោគបរទេសទាំងឡាយ មកពីប្រទេសណាក៏ដោយក៏មិនប្រកាន់ ឲ្យតែគេមកវិនិយោគនៅស្រុកយើង ហើយគោរពច្បាប់នៅស្រុកយើង បងពន្ធជូនប្រទេសយើង គឺយើងស្វាគមន៍ទាំងអស់ ដើម្បីបង្កើតនូវឱកាសការងារ ក៏ដូចជាការបង្កើតមូលដ្ឋានសេដ្ឋកិច្ចនេះ ឲ្យទូលំទូលាយដើម្បីជំរុញឲ្យប្រទេសយើងកាន់តែមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ សម្រេចឲ្យបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ 2050។ ចំណែកកត្តាសង្គមវិញ គឺយើងត្រូវបន្តក៏ដូចជាលើកកម្ពស់នូវ សុខដុមរមណីយកម្មនៅក្នុងសង្គមយើង យើងត្រូវទទួលស្គាល់ថានៅក្នុងសង្គមយើងមានប្រជាជនដែលមានប្រវត្តិមកពីពូជសាសផ្សេងៗ ដូចជាមានឈាមជ័រកាត់ចិន អ្នកខ្លះកាត់វៀតណាម អ្នកខ្លះកាត់អឺរ៉ុបខ្លះទៅ ហើយក៏មានជនជាតិភាគតិចផងដែរ។ អញ្ចឹងហើយគាត់មានការកាន់សាសនាផ្សេងៗគ្នាផងដែរ យើងត្រូវតែបន្តនូវឯកភាពសុខដុមរមនីយកម្មនៃភាពផ្សេងៗគ្នា ភាពចម្រុះបែបនៅក្នុងសង្គមនេះបន្តទៀត ឲ្យមានឯកភាពសន្តិភាព ហើយពួកគាត់មានសេរីភាពក្នុងការជឿលើសាសនា ក៏ដូចជាសេរីភាពនៅក្នុងការរស់នៅក្នុងប្រពៃណីផ្សេងៗរបស់គាត់ បន្តការពារសេរីភាពនេះ ប៉ុន្តែរាល់សកម្មភាពទាំងឡាយគឺត្រូវតែស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញក្រោមព្រះមហាក្សត្រតែមួយ និង រដ្ឋាភិបាលតែមួយ និងទឹកដីតែមួយ។ នេះគឺជារឿងសំខាន់ សំខាន់សម្រាប់កថារក្សាសន្តិភាពឲ្យបានយូរអង្វែង និងកត្តាសំខាន់មួយទៀតនោះ គឺកត្តាវិស័យការបរទេស ទាក់ទងទៅនឹងវិស័យការបរទេសនេះ គឺវាមានសារៈសំខាន់ផងដែរ នៅក្នុងការរក្សាសន្តិភាពនៅក្នុងភាពបច្ចុប្បន្ន ដូចជាសន្តិភាពនៅពេលអនាគតកម្ពុជាគឺគួរតែបន្តលើកកម្ពស់នូវគោលនយោបាយការបរទេសមួយចំនួនដែលមានជាអាទិ៍ដូចជា ការលើកកម្ពស់នូវពហុភាគីនិយមនៅក្នុងនយោបាយការបរទេស ហើយយើងត្រូវបន្តលើកកម្ពស់តួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ផ្នែកខាងការទូតសន្តិភាព យើងនៅបន្តជំរុញការចូលរួមកម្ពុជានៅក្នុងការបញ្ជូនកម្លាំងរបស់យើង ទៅប្រតិបត្តិការក្រោមយន្តការ ឬ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងមួយទៀតកម្ពុជាគួរតែបន្តជំរុញនូវការធ្វើខ្លួនឲ្យទៅជាប្រទេសស្ពាន ដើម្បីអនុញ្ញាតឲ្យប្រទេសធំៗផ្សេងៗ ឬក៏តំបន់ផ្សេងៗនៅពិភពលោកអាចពឹងពាក់មកលើកម្ពុជាបានទៅលើការជួយផ្នែកការទូត ដើម្បីនិយាយជាមួយនឹងប្រទេសមួយទៀតដែលខ្លួនពិបាកនិងទំនាក់ទំនងជាមួយ ឧទាហរណ៍ជាក់ស្តែងដូចជា ប្រទេសអាមេរិកនិងចិ នគាត់មានការលំបាកនៅក្នុងការនិយាយគ្នាដោយសារតែគាត់មានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយខ្លាំង ហើយគាត់មានជំនួសជាច្រើន គាត់មានការពិបាកនិយាយគ្នាអញ្ចឹងនៅក្នុងករណីនេះ កម្ពុជាអាចដើរតួនាទីជាប្រទេសស្ពាន ដែលជួយនាំសារឱ្យប្រទេសទាំងពីរហ្នឹង អាចនិយាយគ្នាបាន ហើយមួយទៀតកម្ពុជាលើកកម្ពស់ឲ្យមាននិន្នាការពិភពលោកមួយ ដែលគោរពច្បាប់នៅអង្គការសហប្រជាជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រាល់ជំនួសអន្តរជាតិគួរតែដោះស្រាយដោយសន្តិវិធីដោយសន្តិភាពតាមរយៈការចរចា និង តាមរយៈការគោរពនៅរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាគួរតែបន្តជំរុញលើកកម្ពស់នូវទំនាក់ទំនងល្អ ជាមួយនប្រទេសជិតខាង ទាំងផ្នែកនយោបាយទាំងផ្នែកការទូតនិងផ្នែកសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយ ហើយកម្ពុជាគួរតែបន្តលើកកម្ពស់នូវតួនាទីស្នូលរបស់អាស៊ាននៅក្នុងនយោបាយការបរទេសក្នុងតំបន់ក៏ដូចជាពិភពលោក

***********

វាគ្មិន៖ លោកបណ្ឌិត នួន គីមលី អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner