កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ អូមីក្រុងថ្មី ៣១៣នាក់ ខណៈជាសះស្បើយ ៤០៥នាក់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៣១៣នាក់ ក្នុងនោះករណីនាំចូល ២៨នាក់ និងឆ្លងក្នុងសហគមន៍ ២៨៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយ ៤០៥នាក់ និងពុំមានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៥៨៩នាក់, អ្នកជាសះស្បើយសរុប ១២ម៉ឺន ៤ពាន់ ១៧៧នាក់, ស្លាប់សរុប ៣ពាន់ ០៣២នាក់ ៕
