លោក ចូ បៃដិន ប្រកាសបិទដែនអាកាសអាមេរិក ចំពោះ យន្តហោះរុស្ស៊ី និងអះអាងថា កងទ័ពខ្លួននឹងមិនចូលរួម សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឡើយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅ ថ្ងៃអង្គារ ប្រកាសថា ប្រទេសរបស់លោកនឹងបិទដែន អាកាសរបស់ខ្លួន ចំពោះយន្តហោះរុស្ស៊ីទាំងអស់ ដើម្បីជា ការឆ្លើយតបទៅនឹងប្រតិបត្តិការយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

ការប្រកាសខាងលើរបស់លោក បៃដិន ធ្វើឡើងក្នុង កំឡុង ថ្លែងសន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាពសហព័ន្ធ (State of the Union address) ដែលនេះជាលើកដំបូងហើយ ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។

ថ្លែងទៅកាន់សមាជិកសភាអាមេរិក លោក បៃដិន បាន បញ្ជាក់ ដូច្នេះថា នៅយប់នេះ ខ្ញុំសូមប្រកាសថា យើងនឹងចូល រួមជាមួយសម្ពន្ធ័មិត្ត របស់យើង ក្នុងការបិទដែនអាកាស អាមេរិក ចំពោះយន្ដហោះទាំងអស់របស់រុស្ស៊ី ដែលនេះនឹង កាន់តែធ្វើឱ្យរុស្ស៊ីឯកោ និងបន្ថែមសម្ពាធលើសេដ្ឋកិច្ច របស់ ពួកគេ (រុស្ស៊ី)។ ខណៈពេលដែលថ្កោលទោសរុស្ស៊ី និង បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននោះ លោក បៃដិន បានអះអាងម្តងទៀតនៅក្នុងសុន្ទរកថា របស់លោកថា កងកម្លាំងអាមេរិកនឹងមិនចូលរួមក្នុងជម្លោះជា មួយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនឡើយ។

ជាការសងសឹកវិញនោះ អាជ្ញាធរអាកាសចរណ៍រុស្ស៊ីបាន និយាយនៅថ្ងៃចន្ទថា រុស្ស៊ីនឹងហាមឃាត់ក្រុមហ៊ុន អាកាស ចរណ៍ មកពី ៣៦ប្រទេស រួមទាំងសមាជិកសហភាពអឺរ៉ុប ចំនួន ២៧ ពីការប្រើប្រាស់ដែនអាកាសរបស់ប្រទេសខ្លួន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner