មេដឹកនាំអឺរ៉ុប៖ ជម្លោះត្រូវតែបញ្ចប់សិន មុនពេលពិភាក្សា លើសមាជិកភាពរបស់អ៊ុយក្រែនក្នុងប្លុកនេះ

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ុលឡា វ៉ុនឌើឡេយ៉េន នៅថ្ងៃអង្គារសប្តាហ៍ថ្លែងថា ជម្លោះប្រដាប់ អាវុធគួរតែត្រូវបានបញ្ចប់ មុនពេលការស្នើសុំរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបត្រូវបានពិភាក្សា។

នៅក្នុងសុន្ទរកថានៅឯសភាអឺរ៉ុបពេញអង្គ លោកស្រី វ៉ុនឌើឡេយ៉េន បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃនេះ សហភាព អឺរ៉ុប និងអ៊ុយក្រែនមានភាពជិតស្និទ្ធជាង ពេល មុនៗ… នៅមានផ្លូវដ៏វែងឆ្ងាយទៅខាងមុខ… យើងត្រូវបញ្ចប់សង្រ្គាម នេះ ហើយយើងគួរតែនិយាយអំពីជំហានបន្ទាប់។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើការអំពាវនាវជាផ្លូវការ សម្រាប់សហភាពអឺរ៉ុប ដោយស្នើសុំឱ្យមានការចូលរួមពី អ៊ុយក្រែន តាមរយៈនីតិវិធីពិសេសថ្មីមួយ។

ក្នុងអំឡុងកិច្ចប្រជុំពេញអង្គកាលពីថ្ងៃអង្គារ លោក ហ្សេលែនស្គី ដែលត្រូវបានអញ្ជើញឱ្យធ្វើសុន្ទរកថាពី ទីក្រុង កៀវ តាមរយៈតំណរភ្ជាប់វីដេអូបានសម្តែងនូវការ ដឹងគុណ របស់លោកដែលបណ្តាប្រទេសសហភាពអឺរ៉ុបបានរួបរួមគ្នាគាំទ្រ អ៊ុយក្រែន ប៉ុន្តែជាការសោកស្តាយនោះ ជំនួយទាំងនេះ កើតឡើងក្រោយ អ៊ុយក្រែនរងការវាយប្រហារពីរុស្ស៊ី។

សមាជិកសភាអឺរ៉ុបកាលពីថ្ងៃអង្គារបានអនុម័តដំណោះស្រាយមួយ ដែលបានអំពាវនាវឱ្យស្ថាប័នសហភាពអឺរ៉ុបធ្វើការ ឆ្ពោះទៅរកការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបដល់អ៊ុយក្រែន ហើយបាននិយាយថា នីតិវិធីបែបនេះគួរតែស្របតាម លក្ខខណ្ឌត្រឹមត្រូវរបស់សហភាពអឺរ៉ុប។ ដំណោះស្រាយនេះ ត្រូវបានអនុម័តដោយ ៦៣៧ សំឡេងគាំទ្រ, ១៣ សំឡេងប្រឆាំង និង ២៦ អនុប្បវាទ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner