រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ជូនដល់ ទីចាត់ការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និង រដ្ឋបាលក្រុង ស្រុក

រតនគិរី ៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោក លន់ សុភាព អភិបាលរង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តរតនគិរី ។

លោក លន់ សុភាព អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការផ្សព្វផ្សាយរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដែលរដ្ឋបាលនីមួយៗ គ្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍របស់ខ្លួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ ដើម្បីមានមូលដ្ឋានបច្ចេកទេសសម្រាប់ទីចាត់ការនានាចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ។

ឯកសារបច្ចេកទេសទាំងនេះ ពិតជាមានសារៈសំខាន់ សម្រាប់ធ្វើការជ្រើសរើស គម្រោងអាទិភាពការកំណត់គម្រោងសេវាសង្គមជាដើម ដើម្បីធ្វើជាធាតុចូល សម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខ្លួន។ ដូច្នេះស្នើឲ្យភាគីអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលើសូចនាករនានា ដែលមានបញ្ហាប្រឈមខ្ពស់ រួចយកមកដោះស្រាយតាមលំដាប់លំដោយ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខ្លួន ហើយត្រូវធ្វើបច្ចុប្បន្នភាពគំរូនានាជារៀងរាល់ឆ្នាំ។

ឯកឧត្តមបន្ថែមថា កិច្ចប្រជុំថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា លោក លោកស្រីដែលអញ្ជើញមកពី ទីចាត់ការនានាចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល និងវិស័យឯកជន នឹងទទួលបាននូវផ្នែកបច្ចេកទេស និតិវិធី វិធីសាស្រ្ដ និងចំណេះដឹងបន្ថែមទៀតក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលរបស់ខ្លួន ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត ក៏បានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ និងមន្ទីរផែនការខេត្ត ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង ពីព្រោះឯកសារបច្ចេកទេសទាំងអស់នេះ មានការកែសម្រួលបន្ថែមនូវក្នុងជំហានទី១ អំពីការងារបច្ចេកទេសថ្មីៗ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner