អភិបាលខេត្តបាត់ដំបង ណែនាំឲ្យប្រធានមន្ទីរអប់រំខេត្ត ត្រូវជំរុញដល់គ្រប់គ្រឹះស្ថានសិក្សានិងលោកគ្រូអ្នកគ្រូតាមសាលា កំណត់ឱ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-19 ដើម្បីទប់ស្កាត់ការឆ្លង នៅក្នុងសាលា និងថ្នាក់រៀន

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង ដោយបានដាស់តឿនក្រើនរំលឹក និងត្រូវជម្រុញដល់គ្រប់គ្រឹះ
ស្ថានសិក្សាទាំងអស់នៅក្នុងខេត្ត និង លោកគ្រូ អ្នកគ្រូបង្រៀននៅតាមសាលា ត្រូវកំណត់ឲ្យធ្វើតេស្តរហ័សឲ្យបានជាប្រចាំ ដើម្បីទប់ស្កាត់ពីការឆ្លងមេរោគកូវីដ-19បំប្លែងថ្មីអូមីក្រុងនៅក្នុងសាលាខ្លួន។

ឯកឧត្តម សុខ លូ បានថ្លែងណែនាំបែបនេះ ក្នុងពិធីប្រកាសទទួលស្គាល់មន្ត្រីរាជការដែលត្រូវចូលកាន់មុខតំណែងថ្មីចំណុះក្នុងរចនាសម្ព័ន្ធបណ្តាមន្ទីរនានារួមមាន ៖ មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ័ មន្ទីកិច្ចការនារី និងមុខតំណែងគ្រប់គ្រង ក្នុងវិស័យអប់រំមធ្យមសិក្សា នៅក្នុងស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា៖ មន្ត្រីរាជការ ដែលត្រូវចូលកាន់មុខតំណែងថ្មីតាមមន្ទីរនានា និងវិស័យអប់រំស្រុកឯកភ្នំ ទាំង ២១រូបនេះ រួមមាន អនុប្រ
ធានមន្ទីរចំនួន០២រូប,ប្រធានការិយាល័យចំនួន០៤រូប,អនុប្រធានការិយាល័យចំនួន១១រូប,នាយកអនុវិទ្យាល័យចំនួន០២រូប និងនាយករងអនុវិទ្យាល័យ ចំនួន០២រូប។ ដោយក្នុងនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកបន្ថែមដល់មន្ត្រីដែលត្រូវបានទទួលនូវមុខតំណែងថ្មីត្រូវខិតខំពង្រឹងធ្លុងសាមគ្គីផ្ទៃក្នុងឲ្យបានដាច់ខាត និងចៀសវាងការបែកបាក់និងបង្កនូវជម្លោះផ្សេងៗ។ហើយត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ដើម្បីបម្រើនូវតម្រូវការនិងភារកិច្ចចំពោះមុខដែលថ្នាក់លើប្រគល់ឲ្យដើម្បីឆ្លើយតបការផ្តល់នូវទំនុកចិត្តជូនថ្នាក់ដឹកនាំរបស់ខ្លួន ៕ ដោយ ៖ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner