ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែង។ រាល់កិច្ចការទាំងឡាយដែលអ្នកប៉ងប្រាថ្នាហើយគង់នឹងអាចសម្រេចផលទាំងអស់។ វេលាល្អនៅក្នុងថ្ងៃនេះអាចជួយយឹតយោងលោកអ្នកឲ្យបានទៅដល់ភាពចម្រើនលូតលាស់ក្នុងរយៈពេលយូរអង្វែងណាស់ ហេតុដូច្នេះសូមប្រឹងប្រែងសំឡឹងមើលលទ្ធភាព និងឳកាសនានា។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ពេលនេះជាពេលវេលាប្រសើរណាស់។ ប្រការដែលអ្នកគួរធ្វើជាដាច់ខាត គឺជៀសវាងរឿងរ៉ាវរបស់អ្នកដទៃ។ ដោយឡែក លោកអ្នកនឹងអាចស្វែងយល់ពីបញ្ហា ហើយរកវិធីដោះស្រាយបានងាយ ស្រួល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចងាយទទួលរងនូវបញ្ហា មតិរិះគន់ ឬជម្លោះនៅក្នុងកន្លែងការងារ ក្នុងនោះបញ្ហាជាមួយថ្នាក់លើក៏អាចនឹងកើតមានផងដែរ អាស្រ័យហេតុនេះជម្រើសល្អបំផុត គឺការរក្សាភាពអត់ធ្មត់ កុំតបតដោយកំហឹង អ្វីៗត្រូវឈរលើមូលដ្ឋានច្បាស់លាស់ ពិសេសរក្សាភាពពិត និងពត៌មានច្បាស់លាស់។ ក្នុងនោះប្រសិនបើលោកអ្នកគិតចង់ផ្លាស់ប្តូរការងារ បង្កើតមុខរបរថ្មី ឬប្រើប្រាស់លុយកាក់ នោះភាពខកបំណងនឹងកើតឡើងខ្ពស់។ សូមព្យាយាមផ្អាករាល់ការងារទាំងឡាយឲ្យនៅធម្មតាសិន ហើយព្យាយាមសម្របទៅតាមស្ថានភាព។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ លោកអ្នកអាចរំពឹងថានឹងទទួលបានដំណឹងល្អសម្រាប់ការអភិវឌ្ឍន៍ការងារ ក្នុងនោះដំណើរបេសកកកម្មផ្លូវឆ្ងាយក៏អាចនឹងកើតឡើងផងដែរ។ ថ្ងៃនេះមានអំណោយផលយ៉ាងប្រសើបំផុត សម្រាប់ការពិភាក្សាការងារតូចធំនានា ដូច្នេះសូមកុំចំណាយពេលវេលាចោល ស្វះស្វែងបញ្ចេញគម្រោងការងារដែលអ្នកបានគ្រោងទុក។ ដោយឡែក សម្រាប់បញ្ហាតូចតាចដែលទាក់ទងនឹងឯកសារអាចកើតឡើង ដូច្នេះសូមពិនិត្យឲ្យបានល្អិតល្អន់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី លោកអ្នកអាចនឹងទទួលបានផលលាភកាន់តែល្អប្រសើរនៅរវាងពេលរសៀល មុនពេលបញ្ចប់ការងារនៅថ្ងៃនេះ។ ដោយឡែក សូមរក្សាពត៌មាន ឬចំណុចសំខាន់នៃការងាររបស់អ្នកឲ្យបានគត់មត់ ពីព្រោះការបាត់បង់ពត៌មាន ឬការចាញ់បោកមានសញ្ញាណកើតឡើងមួយចំនួន។ ចំពោះការពិភាក្សាផ្តោះប្តូរយោបល់ គួរតែត្រូវធ្វើឡើងក្នុងរង្វង់តូចចង្អៀត គួរជ្រើសរើសមនុស្សដែលគួរឲ្យទុកចិត្តបំផុតទៅបានហើយ។ ដោយឡែក​ ភាគច្រើនអ្នកអាចយល់ដឹងពីបញ្ហាបានរហ័ស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ លោកអ្នកនឹងក្លាយទៅជាម្ចាស់នៃភាពជោគជ័យទាំងឡាយ ដូច្នេះគ្មានអ្វីដែលអ្នកត្រូវបារម្ភសោះឡើយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្ត គឺលោកអ្នកអាចផ្លាស់ប្តូរបានទៅតាមបំណង។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះភាពជោគជ័យគឺនៅពីមុខរបស់អ្នកតែម្តង។ ក្នុងនោះ ចូរយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ ការចាយវាយច្រើន ឬទុកដាក់ឲ្យគេខ្ចីបុលនឹងមិនប្រសើរទេ។ ក្រៅពីនេះ សម្រាប់ដំណើរផ្លូវឆ្ងាយ សូម លោកអ្នកមានការប្រុងប្រយ័ត្នបន្ថែម ក្រែងមានសភាពមិនអំណោយផលនានា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ​ ហើយផ្លូវជោគជ័យកាន់តែប្រសើរគឺស្ថិតនៅលើគន្លងផ្លូវដែលអ្នកកំពុងដើរ។ ហេតុនេះ សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចាទាំងឡាយណាដែលទាមទារការសម្រេចចិត្តលឿនពេក ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របទេនៅពេលនេះ។ ដោយឡែក លោកអ្នកនឹងអាច ធ្វើការដោះស្រាយបញ្ហាបានដោយងាយស្រួល។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលកន្លងមក។ ចំពោះការងារថ្មី ការបណ្តាក់ទុន គឺអាចស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ហេតុដូច្នេះបើអាចគួរកុំទាន់ចាប់យកការងារថ្មី ប៉ុន្តែចំណាយពេលផ្តោតលើភារកិច្ចបច្ចុប្បន្នឲ្យបានល្អ នោះនឹងឃើញថាប្រសើរជាង។ ដោយឡែកក្នុងពេលនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័រហួន ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ។ ក្រៅពីនេះសូមមានការប្រុង ប្រយ័ត្នក្រែងមានរបួសស្នាម ឬជំងឺដង្កាត់មកបៀតបៀន។​

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការសម្រេចចិត្តរបស់លោកអ្នកអាចងាយទទួលរងការគាប់សង្កត់ ឬឥទ្ធិពលពីខាងក្រៅច្រើន។​ ក្នុងនោះការតបតនឹងធ្វើឲ្យលោកអ្នកអស់បំលាំង និងភាពអត់ធ្មត់ទៅវិញ។ អ្នកគួរចំណាយពេលវេលាគិតគូររាល់ហេតុដែលបានកើតឡើង ហើយស្វែងរកផ្លូវដោះស្រាយដោយយោងទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរសប់ខ្លួនឯង។ ទាំងនេះមិនមែនមានន័យថា អ្នកត្រូវច្រានចោលមតិយោបល់អ្នកដទៃទាំងស្រុងនោះទេ ប៉ុន្តែការពិចារណានឹងអាចជួយឲ្យលោកអ្នកគេចផុតពីបញ្ហា និងការចាញ់ បោកបញ្ឆោតគេបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកទទួលរងភាពខ្វះចន្លោះផ្នែកពត៌មានច្រើន ដែលជាហេតុធ្វើឲ្យជាប់គាំងនៅកណ្តាលផ្លូវ។ អាស្រ័យដោយហេតុនេះ សូមកុំចាកចេញឆ្ងាយពីផែនការអនុវត្ត ហើយសូមក្តោបក្តាប់ស្ថានការណ៍នានាឲ្យបានល្អ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរស្ថានភាពការងារណាមួយ សូមចងចាំថាកុំទាន់លែងជើងក្រោយ មុនជើងមុខរបស់អ្នកឈរបានហ្នឹងហ្ន៎សិន។ ដោយឡែក សូមបោះបង់ចោលការសង្ស័យច្រើនហួសកំរិត ពីព្រោះវាបង្អាក់ជំហានការងាររបស់អ្នក។ យកល្អ ចំពោះការផ្លាស ប្តូរនានាសូមផ្អាកសិន ហើយរងចាំឳកាសអំណោយផលនៅថ្ងៃខាងមុខ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់លោកអ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុ​ន្តែមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើសកម្មភាពធំដុំនោះទេ ហេតុដូច្នេះសូមពន្យារពេលអនុវត្តន៍ កិច្ចការសំខាន់ៗ​សិន ក្នុងនោះលោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភពេកទេ អ្វីៗនឹងអាចកែប្រែបានក្នុងពេលដ៏ខ្លីខាងមុខ។ ថ្ងៃនេះបើទោះជាលោកអ្នកមានពេលវេលាល្មមគ្រប់គ្រាន់ក្តី សូមចាប់ផ្តើមធ្វើការងារពីព្រឹកព្រលឹម ហើយពេលវេលាដែលនៅសេសសល់គួរប្រើប្រាស់ដើម្បិគូសវាងគម្រោងសម្រាប់ថ្ងៃខាងមុខ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុន គឺនឹងឃើញថាទទួលបានផលល្អប្រសើរខ្លាំងណាស់។ ចំពោះបញ្ហាខ្លះអាចនឹងកើតឡើង តាមរយៈមនុស្សនៅក្បែរខ្លួនអ្នកតែម្តង ហេតុនេះមានតែលោកអ្នកប៉ុណ្ណោះដែលអាចមានលទ្ធភាពកែប្រែស្ថានការណ៍ឲ្យប្រសើរ ឬក៏បណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងស្ថានភាពវឹកវរនេះ។ ការចាកចេញឲ្យបានឆ្ងាយពីបញ្ហា គឺតែងតែជាជម្រើសដ៏ល្អ។ ដោយឡែក លោកអ្នកក៏នឹងទទួល បានសេចក្តីសុខក្សេមក្សាន្តក្នុងទំនាក់ទំនងផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្មយ៉ាងប្រសើរបំផុត។ ចំពោះលោកអ្នកដែលធ្វើកិច្ចការទាក់ទងនឹងការលក់ចេញទិញចូលអចលនទ្រព្យផលចំនេញនឹងកើនឡើងលើសពីការរំពឹងទុក។ ផ្ទុយទៅវិញ ថ្ងៃនេះទាមទារឲ្យលោកអ្នកជឿជាក់ទៅលើសមត្ថភាពខ្លួនឯង ហើយបោះបង់ចោលការប៉ងប្រាថ្នាសុំជំនួយ ពីព្រោះអ្នកដទៃមិនអាចជួយសម្រួល ឬរំលែកការងាររបស់អ្នកបានល្អនោះទេ។ ដោយឡែក សូមថ្លឹងថ្លែងសេចក្តីសុខផ្ទាល់ខ្លួន និងការងារ។ យកល្អ ការបែង ចែកការងារ ឬការចែករំលែកការទទួលខុសត្រូវនឹងជួយលោកអ្នកបានកាន់តែប្រសើរ។

ចំណាំ៖

ឆ្នាំទាំង៤ ជូត ខាល រោង​ ចរ។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងជាប្រាក់ កាសកំពុងហូរចូល។ លោកអ្នកនឹងទទួលបានការលើកតម្កើង និងការទទួលស្គាល់ខ្លាំងក្នុង រង្វង់ការងារ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner