២ មីនា ២០២២
១. កម្ពុជាកំពុងរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក រំពឹងបង្កើនទំហំនាំចេញលើស ២ប៊ីលានដុល្លារ និងបង្កើតការងារជាង ២២ពាន់កន្លែង ក្នុងពេល៥ឆ្នាំ – AMS Central
២. គម្រោងសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបានប្រមាណ ៦៤% ដែលគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ – AMS Economy
៣. គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅ ចំនួនជាង ១៦០០ អគារ និងសំណង់បុរី-បណ្ដុំផ្ទះល្វែង ចំនួន ៣១០កន្លែង – រស្មីកម្ពុជា
៤. នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបញ្ជាក់ជាថ្មីថាកងទ័ពអង់គ្លេសនឹងមិនចូលរួមប្រយុទ្ធដោយផ្ទាល់ ជាមួយកងទ័ពរុស្ស៊ីនៅក្នុងអ៊ុយក្រែនឡើយ – Reuters
៥. ក្រុមប្រទេស G7 នឹងរឹបអូសទ្រព្យសម្បត្តិរបស់ឥស្សរជនរុស្ស៊ីសំខាន់ៗ ដែលនៅក្បែរលោក Putin – TASS