បុរសម្នាក់ បើកម៉ូតូក្នុងល្បឿលឿន បុករថយន្ត ១គ្រឿងពេញទំហឹង បណ្តាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបរម៉ូតូ ក្នុងល្បឿលឿន ជ្រុលបុករថយន្ត ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ក្រុមការងារអប្សរាព័ត៌មាន (AMS) ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្ត ម៉ាក Toyota pirus ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-8488 បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ ១គ្រឿង Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ -0234 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនល្បឿន មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែជ្រុលទៅបុករថយន្តម៉ាក Toyota prius យ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ រថយន្តម៉ាក Toyota prius រងការខូចខាតកាងខាងមុខ និងម៉ូតូម៉ាក Honda Scoopy វិញរងខូចខាតទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះទៅធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង ២គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្នសិន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner