នាយករដ្ឋមន្រ្តីអង់គ្លេសហៅសកម្មភាពរុស្ស៊ីប្រឆាំងអ៊ុយក្រែនថា “ឧក្រិដ្ឋកម្មសង្គ្រាម”

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធបញ្ជាក់ថា លោកជឿជាក់ថា សកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយបានគំរាមថា នឹងរឹតបន្តឹងបន្ថែមទៀតលើរបបដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

លោក ចនសុន បាននិយាយថា រដ្ឋាភិបាលអង់គ្លេសនឹងចាត់វិធានការបន្ថែមទៀត ដើម្បីដាក់សម្ពាធលើលោក ពូទីន រួមទាំងការចេញផ្សាយបញ្ជីឈ្មោះជនទាំងឡាយដែលមានទំនាក់ទំនងជាមួយគាត់។ លោក ចនសុន បាននិយាយនៅក្នុងសុន្ទរកថានៅឯសភាអង់គ្លេសយ៉ាងដូច្នេះថា អ្វីដែលយើងបានឃើញរួចមកហើយ ពីរបបដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធដែលពួកគេបានទម្លាក់លើជនស៊ីវិលស្លូតត្រង់… តាមទស្សនៈរបស់ខ្ញុំអាចចាត់ទុកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម”។

ការអត្ថាធិប្បាយបែបនេះរបស់លោក ចនសុន បានកើតមានឡើងនៅពេលដែលសភាអង់គ្លេសបានថ្លែងសុន្ទរកថាជិតមួយនាទីទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅចក្រភពអង់គ្លេសលោក វ៉ាដឌីម ព្រីស្តេកូ (Vadym Prystaiko)។

នាឱកាសនោះ លោក ចនសុន បានបដិសេធមិនពិភាក្សារឿងបុគ្គល ប៉ុន្តែបាននិយាយថា ចាប់តាំងពីវិបត្តិអ៊ុយក្រែនបានចាប់ផ្តើម ចក្រភពអង់គ្លេសគឺជាអ្នកដឹកនាំអន្តរជាតិ ក្នុងការបន្តសកម្មភាពប្រឆាំងនឹងបុគ្គល និងអង្គការដែលផ្តល់ការគាំទ្រដល់លោក ពូទីន ៕ ប្រភព៖ South China Morning Post ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner