ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកំណត់ការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ។ ឥឡូវនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីពិភាក្សាអំពីលទ្ធភាពនៃកំណើនរបស់អាជីពនោះទេ។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើការងារជាជាងចំណាយ ពេលលើការចែចង់ និងការសន្ទនាដែលមិនសមរម្យ។ លើសពីនេះ អ្នកក៏អាចក្លាយទៅជា ចំណុចកណ្តាលនៃការនិយាយដើម និងឧបាយកល ដូច្នេះសូមប្រុងប្រយ័ត្នចំពោះទង្វើរបស់ អ្នក។ ដោយឡែក សូមពង្រឹងទំនាក់ទំនងការទូតជាមួយមនុស្សរាល់គ្នា។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំបោះបង់ផែនការរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាព។ ប្រសិនបើអ្នកចូលទៅជិតបញ្ហាឲ្យបានច្រើន នោះអ្នកនឹងមានលទ្ធភាពយល់ដឹង ហើយធ្វើការដោះស្រាយបានដោយជោគជ័យ។ ដោយឡែកសូម លោកអ្នកកុំចំណាយពេលហួសកំរិតនៅក្នុងការិយាល័យ គួរតែកំណត់ពេលវេលាឲ្យបានល្អ។ ជាការពិតលោកអ្នកបានចំណាយពេលវេលាច្រើនណាស់ហើយ ចំពោះការងារកន្លង មក ដូច្នេះអ្នកគួរឲ្យខ្លួនឯងបានសម្រាកខ្លះ។ ក្រៅពីនេះ សូមបង្កើតទំនាក់ទំនងល្អជាមួយ មនុស្សរាល់គ្នា រួមទាំងដៃគូប្រកួតប្រជែងផង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ សូមលោកអ្នកកុំខ្លាចក្នុងការវិនិយោគលុយកាក់ក្នុងអាជីវកម្មរបស់ខ្លួនឯង តែក៏សូមយកចិត្តទុកដាក់លើការងារនោះឲ្យបានសមហេតុផលផង។ ហោរាសាស្រ្តអាជីព សន្យាថានៅចុងបញ្ចប់នៃការងារល្ងាចនេះ លោកអ្នកនឹងអាចដោះស្រាយបានលើបញ្ហាតូចធំនានា។ ក៏ប៉ុន្តែភាពយល់ច្រលំនៅក្នុងថ្ងៃនេះនឹងអាចកើតឡើង ដូច្នេះសូមលោកអ្នកប្រុងប្រយ័ត្នរាល់ពាក្យសំដី និងសកម្មភាពរបស់អ្នក។ ធ្វើការដោះស្រាយមន្ទិលសង្ស័យឲ្យបាន លឿន។ ដោយឡែក លោកអ្នកអាចធ្វើការចាកចេញក្នុងដំណើរជិតឆ្ងាយប្រកបដោយសុខ សុវត្ថិភាពណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីរបស់លោកអ្នកកំពុងមាន ដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើឲ្យបានជោគជ័យរាល់ភារកិច្ចការងារ ចំណែកអាជីវកម្មតូចធំក៏នឹងទទួលបានលុយកាក់ចំណេញច្រើនជាងសព្វដង។ ទន្ទឹមនឹងនោះសូមលោកអ្នកយកចិត្តទុកដាក់ទៅលើបរិវេណ ឬដែនកំណត់រលោកអ្នក។ លោកអ្នកត្រូវគិតថាអ្វីដែលលោកអ្នកអាចធ្វើបាន ហើយក៏មិនចាំបាច់ត្រូវបង្ខំខ្លួនទៅចាប់យការងារ ឬទទួលខុសត្រូវការងារផ្សេងទៀតដែលមិនសក្តិសមនឹងអ្នកដែរ។ ដោយឡែក លោកអ្នកអាច មានសមត្ថភាពកំណត់ចំណុចខ្សោយបានភ្លាមៗ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការធ្វើការចាក ចេញ ឬកំណាយកំលាំងកាយចិត្តច្រើនពេកនោះទេ។ ផលដែលលោកអ្នកនឹងទទួលបាន ប្រហែលជាមិនសក្តិសមនឹងទុនដែលលោកអ្នកដាក់ចេះនោះទេ។ យកល្អសូមកុំទាន់សម្រេច ចិត្តធ្វើការធំក្នុងពេលនេះ គួររករងចាំឳកាសល្អនៅពេលខាងមុខ។ ដោយឡែក ភាពរឹងស្ទះ មតិរិះគន់ និងភាពរអាក់រអួលក្នុងទំនាក់ទំនងកំពុងមានសញ្ញាណវិជ្ជមានខ្លាំងណាស់ ដូច្នេះសូមត្រៀមខ្លួនឆ្លើយតប និងត្រូវមានភាពច្បាស់លាស់ក្នុងការងារ និងទំនាក់ទំនង។ ក្រៅពីនេះ សូមលោកអ្នកអត់ធ្មត់រហូតដល់ពេលល្ងាចតែម្តង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកចង ចាំអំពីរបត់ ឬខ្សែសង្វាក់របស់ការងារ។ កុំធ្វើអ្វីឲ្យហួសហេតុ កុំសំឡឹងមើលលទ្ធផលវែង ឆ្ងាយដោយភ្លេចបំពេញការអនុវត្តជាក់ស្តែង ឬផែនការដែលខ្លួនបានរៀបចំ។ ក្នុងនោះដែរ សូមលោកអ្នកបង្ហាញគំនិតនៃការគ្រប់គ្រង ទោះបីជាអ្នកមិនយល់ស្របនឹងករណីនោះក៏ ដោយ ពីព្រោះវានឹងមានសារសំខាន់សម្រាប់ទំនាក់ទំនង។ ប្រសិនបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរកន្លែងការងារ ឬកែប្រែរបត់ការងារខ្លះគឺអាចធ្វើទៅបានដោយមិនមានអ្វីមកជំទាស់ ឬបង្ករផលអវិជ្ជមាននោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងអាជីវកម្មតូចធំរបស់អ្នកកំពុងមានដំណើរ ការល្អប្រសើរណាស់។ លោកអ្នកនឹងទទួលបានផលចំនេញ ភាពរលូនក្នុងដំណើរការអនុវត្ត ព្រមទាំងការគាំទ្រទៅលើសកម្មភាពបានល្អ។ ក្នុងថ្ងៃនេះ អ្នកអាចនឹងជួបបញ្ហាខ្លះក្នុងពេល អនុវត្តការងារ ប៉ុន្តែមិនចាំបាច់ត្រូវព្រួយបារម្ភពេកនោះទេ ដោយសារអ្វីៗនឹងមានភាពធូរ ស្រាល ហើយអាចដោះស្រាយបានដោយសន្តិវិធី និងមិនចំណាយកំលាំងច្រើននោះទេ។ ប៉ុន្តែប្រសិនបើអ្នកមានការជាប់ជំពាក់ក្នុងបំណុល ដូច្នេះសូមធ្វើការដោះស្រាយឲ្យបានលឿនបំផុត ពីព្រោះវាជាចំណុចអវិជ្ជមានសម្រាប់ការងារ និងដំណើរការថ្ងៃនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចធ្វើអ្វីៗបានតាមបំណងប្រាថា្ន ដូច្នេះសូមកុំមានការភ័យខ្លាចក្នុងការបោះជំហានលើការងារដែលអ្នកប៉ងប្រាថ្នា។ ប្រការ ដែលចាំបាច់បំផុត គឺលោកអ្នកមិនគួរបន្សល់ទុកការងារនោះទេ ពីព្រោះវានឹងក្លាយទៅជាកំហុសធ្ងន់ធ្ងរ។ លើសពីនេះ សូមកុំចូលទៅបំភ្លឺ ឬចូលរួមក្នុងសកម្មភាព និងព្រឹត្តិការណ៍ដែលទាក់ទងនឹងជម្លោះការងារ។ ចូរផ្តោតពេលវេលាទៅលើការងារតែមួយមុខ ឬការងារដែលសំខាន់ៗ។ ក្រៅពីនេះ សូមព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន បើទោះបីជាក្នុងកាលទេសណាក៏ដោយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់ ដូច្នេះមិនចាំបាច់ត្រូវចំណាយពេលស្វែងយល់បន្ថែមទៀតនោះទេ គឺលោកអ្នកអាចចាប់ផ្តើម អនុវត្ត ឬធ្វើការងារដែលខ្លួនបានគ្រោងទុក។ ដោយឡែក ចំពោះបុគ្គលិករដ្ឋឯកជន មិនគួរ ពិភាក្សាលើកំណើនអាជីព ឬទាក់ទងនឹងប្រាក់ឈ្នួលនោះទេ។ លើសពីនេះ បើទោះបីជាមានអ្វីកើតឡើង សូមកុំបោះបង់ចោលការប៉ុនប៉ងប្រាថ្នារបស់ខ្លួន។ ហើយបើទោះបីជាពេល នេះលោកអ្នកអាចមិនមើលឃើញភាពចម្រើនលូតលាស់ខ្លាំងក៏ដោយ គឺនៅអនាគតដ៏ខ្លីអ្នកនឹងអាចរកបានភាពជោគជ័យ និងចម្រើនលូតលាស់ធំ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានដំណើរការល្អប្រសើក្នុងអាជីព។ ភាពវិជ្ជមានកំពុងកើនឡើង ដូច្នេះសូមកុំភ័យខ្លាច ឬបង្អង់ពេលអនុវត្តការងារ។ ចំពោះ លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើទៅបាននៅក្នុងថ្ងៃនេះ។ ប៉ុន្តែលោកអ្នកគួរយក ចិត្តទុកដាក់ទៅលើការងារសព្វថ្ងៃ ជាជាងការចំណាយពេលដេញចាប់ការងារដែលមិនមាន ភាពច្បាស់លាស់។ ទន្ទឹមនឹងនេះ ការងារដែលទទួលបានផលលឿន ក៏គួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាការពិតអ្នកអាចទទួលបានប្រាក់ចំណេញ ឬជោគជ័យកាន់តែច្រើន ប្រសិនបើអ្នកចេះជ្រើសរើសផលប្រយោជន៍យូរអង្វែង។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ចំពោះលោកអ្នកជាអាជីវករ នឹងទទួលបានផលចំណេញច្រើនក្នុងអាជីវកម្ម ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យបាត់បង់ឳកាសនៅពេលនេះ។ លោកអ្នកអាចធ្វើការប្រើប្រាស់លុយកាក់ ដើម្បីបើកហាងថ្មី ឬបណ្តាក់ទុនបានដោយជោគជ័យ។ ចំពោះលោកអ្នកដែលជាបុគ្គលិករដ្ឋ និងឯកជននឹងទទួលបានលទ្ធផលខ្ពស់ ប្រសិនបើអ្នកបង្ហាញពីការ តស៊ូ និងការខិតខំប្រឹងប្រែង។ ក្រៅពីនេះ លោកអ្នកទទួលបានភាពរស់រាយរាក់ទាក់ខ្លាំង ដូច្នេះចូរប្រើប្រាស់ពេលវេលាថ្ងៃនេះដើម្បីធ្វើការពិភាក្សា និងចរចាលើកិច្ចការងារនានា។ ក្នុងពេលស្របគ្នា អ្នកគួររក្សាអាកប្បកិរិយាវិជ្ជមាន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកដោះស្រាយបញ្ហាប្រមូលផ្តុំ។ ប្រហែលអ្នកគួរតែខិតខំបន្ថែមទៀត ហើយធ្វើយ៉ាងណាកុំពន្យាពេលក្នុងការដោះស្រាយបញ្ហាបន្ទាន់ៗ។ ក្នុងពេលនេះលោកអ្នកទទួលបានលទ្ធភាពក្នុងការយល់ដឹងរាល់ហេតុការណ៍ រួមទាំងការងារសំងាត់ផងដែរ ដូច្នេះវាជាពេលវេលាល្អសម្រាប់អ្នកក្នុងពិនិត្យ វាយតម្លៃការងារជាថ្មី។ ចំណុចល្អបំផុត លោកអ្នកអាចកំណត់អត្តសញ្ញាណនូវចំណុច ខ្សោយបានភ្លាមៗ។ ក្រៅពីនេះ ប្រសិនបើលោកអ្នកអាចចំណាយពេលដើម្បីពិនិត្យមើល កំហុសឆ្គងនានារបស់ការងារ នោះនឹងជាផលល្អប្រសើរបំផុត។
ចំណាំ៖
ឆ្នាំទាំង៤ ខាល ថោះ មមី រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានសំណាងធំណាស់ក្នុងអាជីព។ ការតម្លើងប្រាក់ឧបត្ថម្ភ និងការផ្តល់ឪកាសល្អៗក្នុងការងារនឹងកើតឡើង ចំពោះអ្នក។