អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភ បន្ទះសូឡា និងអំពូលភ្លើង ១៤១គ្រឿងប្រគល់ជូនអតីតយុទ្ធជន ១៤១គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច

កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមដំណើរដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ នាំយកបន្ទះសូឡា ១៤១ឈុត ប្រគល់ជូនអតីតយុទ្ធជន ១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា បញ្ហាដែលបងប្អូនជួបការលំបាកកន្លងមកត្រូវបានដោះស្រាយ ដោយសម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគនអតីតយុទ្ធជន បានចាត់ចែងឲ្យដំណើរការសាងសង់ផ្លូវប្រវែង ១២គីឡូម៉ែត្រ នៅក្នុងភូមិ និងប្រព័ន្ធប្រឡាយរំដោះទឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់បងប្អូន ថែមទាំងទទួលបានបន្ទះសូឡា និងអំពូលភ្លើងចំនួន ១៤១ គ្រឿង សម្រាប់ផ្ដល់ជូនបងប្អូនអតីតយុទ្ធជនទាំង ១៤១ គ្រួសារ ប្រើប្រាស់ផងដែរ។

ឯកឧត្តម ងួន រតនៈ បានអគុណសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅដល់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកបានរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញនិងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ រួមទាំងបានសំណូមពរឲ្យអភិបាលស្រុក-ក្រុងទាំង៩ បន្តសហការចងសម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅទីនេះបន្តទៀត ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner