ក្រុមប្រឹក្សាខេត្ត ៖ កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពាក់ព័ន្ធ ក្នុងការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ

រតនគិរី ៖ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បានធ្វើការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

ឯកឧត្តម ថ្លែងកោតសរសើរបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំខេត្តរតនគិរី ។

ឯកឧត្តម យឹម ផែន អភិបាលស្ដីទី ខេត្តរតនគិរី បានមានប្រសាសន៍កោតសរសើរ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ និងជំនាញពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើជំនាញពាក់ព័ន្ធ បន្ដផ្សព្វផ្សាយនិងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី។

ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំប្រឹងប្រែងចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner