ថ្ងៃទី០៣ ខែមីនា នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៧២០គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នក នាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និង ផាកពិន័យ យានយន្តសរុបចំនួន ៧២០គ្រឿងទៀត ក្នុងនោះ មាន ម៉ូតូ៥៧៦គ្រឿង និងរថយន្ត ១៤៤គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា បទល្មើសដែលត្រូវ បានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើស សញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ លើសចំណុះ ខ្សែក្រវាត់ ឆៀក អាជីវកម្ម និងទូរស័ព្ទជាដើម។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៣ ខែមីនានេះដែរ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួនប្រាំបីលើក ក្នុងនោះ ស្លាប់ចំនួនប្រាំពីរនាក់ របួស ១០នាក់ (របួសធ្ងន់ ១០នាក់)។ រយៈពេល៦២ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦១៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣៥២នាក់ របួស ៨២៦នាក់ (របួសធ្ងន់ ៥៤៥នាក់)៕ ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner