រដ្ឋមន្ត្រីការបរទេសអាស៊ានអំពាវនាវការឈប់បាញ់នៅអ៊ុយក្រែន (Video Inside)
ការបន្តប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញ សេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣មីនានេះ អំពាវរកការបញ្ឈប់កិច្ចបាញ់គ្នា។
សេចក្តីថ្លែងការណ៍របស់អាស៊ានស្នើរកការឈប់បាញ់គ្នានេះ បានធ្វើឡើងនៅថ្ងៃដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានដល់ថ្ងៃទី៨។ សេចក្តីថ្លែងការណ៍បានសរសេរថា រដ្ឋមន្ត្រីការបរទេស អាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរនិងស្ថានភាព មនុស្សធម៌ដែលកាន់តែធ្លាក់ចុះដុនដាប។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរថា «យើង សូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ឬមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងការបន្ត កិច្ចសន្ទនានយោបាយដែលនឹងនាំរកសន្តិភាពប្រកបដោយចីរភាពនៅអ៊ុយក្រែន។ សេចក្តី ថ្លែងការណ៍រដ្ឋមន្ត្រីការបទេសអាស៊ានបានសរសេរថា បទឈប់បាញ់គ្នា នឹងបង្កើតបរិយា កាសអំណោយផលសម្រាប់ការចរចាដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ននិងចៀសវាងការឈឺ ចាប់របស់ប្រជាជនស្លូតត្រង់ដែលកាន់តែកើនឡើង។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា រដ្ឋមន្ត្រីការបរទេសអាស៊ានជឿជាក់ថា ឳកាសសន្ទនាគ្នានៅតែមានដែលនឹងគ្រប់គ្រងបាននូវ ស្ថានការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិតនិងការរងរបួសទាំងជនស៊ីវិលនិង យោធា។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថាអាស៊ានបានត្រៀមខ្លួនជាស្រេចក្នុងការជួយ សម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីដែលពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថាសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីកាល ពីថ្ងៃពុធបាននិយាយថាសង្គ្រាមកើតឡើងប៉ុន្មានថ្ងៃមកនេះ មានកងទ័ពរុស្ស៊ីបានស្លាប់ចំនួន ៤៩៨នាក់ និងរងរបួសជាង១ពាន់៥០០នាក់។ ប្រភពរុស្ស៊ីដដែលនិយាយថាខាងកងទ័ពអ៊ុយ ក្រែននោះវិញ មានទាហានជាង២ពាន់៨០០នាក់បានស្លាប់។ ប៉ុន្តែនៅជាមួយតួលេខនោះ ប្រ ភពពីខាងយោធាអ៊ុយក្រែនបាននិយាយមកវិញថា គឺខាងទាហានរុស្ស៊ី មានមនុស្សស្លាប់ចំនួន ជាង៥ពាន់៨០០ នាក់ ប៉ុន្តែខាងយោធាអ៊ុយក្រែនោះ មិនបានបញ្ជាក់ថាតើទាហានរបស់ខ្លួន វិញនោះ បានបាត់បង់ជីវិតប៉ុន្មាននោះឡើយ ។ មិនមានប្រភពឯករាជ្យណាមួយបញ្ជាក់អំពី តុល្យភាពស្លាប់និងរបួសទាំងសងខាងនោះឡើយ។