ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅប្រទេសចិននៅថ្ងៃសុក្រនេះ (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ គ្រោងនឹងយាងចាកចេញពីកម្ពុជានៅថ្ងៃសុក្រនេះហើយ ដើម្បី តារត្រួតពិនិត្យព្រះរាជសុខភាពជាទៀងទាត់នៅទីក្រុងប៉េកាំងនៃប្រទេសចិន។

ព្រះមហាក្សត្រ ខ្មែរ និងសម្តេចម៉ែ តែងយាងជាទៀងទាត់ក្នុងមួយឆ្នាំ២ដងក្នុងការត្រួតពិនិត្យព្រះរាជសុខភាព របស់ព្រះអង្គទាំងទ្វេក្នុងរដ្ឋធានីប៉េកាំងប្រទេសចិនតាមការកំណត់របស់ក្រុមគ្រូពេទ្យជំនាញនៅប្រទេសចិន។

ព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ តាមធម្មតានឹងអាចមានរយៈពេលយ៉ាង យូរដល់មួយខែ។ ព្រះរាជសាររបស់ព្រះមហាក្សត្រ បានបញ្ជាក់ថាក្នុងព្រះរាជអវត្តមានរបស់ ព្រះអង្គ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា នឹងក្លាយទៅជាប្រមុខ រដ្ឋស្តីទី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner