សម្តេចក្រឡាហោម ស ខេង ដាស់តឿនកងកម្លាំងរក្សាសន្តិសុខប្រុងប្រយ័ត្ន (Video Inside)

សម្តេចក្រឡាហោម ស ខេង បានរំលឹកដាស់តឿនដល់កងកម្លាំងសមត្ថកិច្ច ត្រូវបន្តពង្រឹងយកចិត្តទុកដាក់ការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាងនានានៅក្នុងប្រទេសកម្ពុជា។ ប្រសាសន៍រំលឹកនេះ បានធ្វើឡើងនៅថ្ងៃ ទី៣មីនា ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ របស់រដ្ឋបាលរាជធានីភ្នំពេញ។

សម្តេចក្រឡាហោមសខេងបានថ្លែងថា « គេមិនត្រូវមើល ស្រាលលើស្ថានការណ៍សន្តិសុខនោះទេ ដោយខ្លាចក្រែងមានជនឱកាសនិយម ឬឧក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឲ្យមានបញ្ហា»។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា គេ«ចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីធានានូវសុវត្ថិភាពដល់ស្ថានទូត ស្ថាន តំណាង ដែលមានការពាក់ព័ន្ធ ហើយដែលមាននិវេសនដ្ឋាននៅក្នុងប្រទេសកម្ពុជាឲ្យបាន ជាដាច់ខាត»។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងទៀតថា វិបត្តិដែលបានជះមកកម្ពុជា ដំបូងគេពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននោះ គឺការឡើងថ្លៃប្រេង។ សម្តេចក្រឡា ហោមសខេង បានថ្លែងសុំរកការយោគយល់អធ្យាស្រ័យពីពលរដ្ឋ ដោយសារតែវិបត្តិប្រេង ឡើងថ្លៃនេះមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាទេ គឺប្រទេសនានាលើសកលលោក បាន ជួបប្រទះដូចគ្នាទាំងអស់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner