ថ្នាក់ដឹកនាំមូលដ្ឋានចំនួន ០៧រូប នៃអតីត CNRP ស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម មានរៀបចំពិធីបញ្ចូលសមាជិគណបក្សថ្មី មកពីអតីត CNRP ចំនួន ០៧រូប ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចនា់ដា ប្រធានគណបក្សខេត្ត បានសម្តែងមនោសញ្ចេតនាអបអរសាទរស្វាគមន៍ ចំពោះសមាជិកថ្មីទាំង ០៧រូប ដែលមានការភ្ញាក់រលឹកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវការរីកចម្រើន និងសុខសន្តិភាពពេញលេញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តមប្រធាន ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី សូមមានភាពស្មោះត្រង់ជាមួយគណបក្ស ចូលរួមគាំទ្រគណបក្ស ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអាណត្តិជាបន្តបន្ទាប់ តបតាមទិសស្លោក “សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត១សន្លឹក”។ ឯកឧត្តមប្រធាន ក៏បានជំរុញឱ្យបងប្អូនជួយចលនាសមាជិក ដែលជាអតិតគណបក្សប្រឆាំង ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ហើយគណបក្សប្រជាជនកម្ពុជា សូមបើកទ្វារស្វាគមន៍បងប្អូនគ្រប់ពេលវេលា ៕ ដោយ ៖ លី ពៅ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner