ក្រសួងអប់រំបើកកិច្ចប្រជុំ ស្ដីពីការពិនិត្យលើសកម្មភាពក្នុងការគាំទ្រវិទ្យាស្ថានជាតិអប់រំ និងសាលាមធ្យមសិក្សាធនធាន នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) តាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំស្តីពីការពិនិត្យលើសកម្មភាពក្នុងការគាំទ្រ វិទ្យាស្ថានជាតិអប់រំ និងសាលាមធ្យមសិក្សាធនធាន នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)នាថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០២២ ។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើ៖ ការពិនិត្យលើសកម្មភាពគាំទ្រវិទ្យាស្ថានជាតិអប់រំ ផ្ដោតលើផ្នែករឹងរួមមានការជួសជុល កែលម្អហេដ្ឋារចនសម្ព័ន្ធរូបវន្ត និងការសាងសង់បណ្ណាល័យសម្ដេចព្រះសង្ឃរាជ ជួន ណាត និងផ្នែកទន់ដែលមានសកម្មភាពស្នូល ១០ និងការគាំទ្របន្ថែមពីអង្គការខេប ចំនួន ៧ ដើម្បីលើកកម្ពស់គុណភាពគ្រូបង្រៀននៅកម្រិតមធ្យមសិក្សា និងសកម្មភាពអន្តរាគមន៍គាំទ្រវិទ្យាល័យធនធានទាំង៥០ និងសាលាបណ្ដាញទាំង ៨៧ នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដែលសកម្មភាពស្នូលចំនួន១៤ រួមទាំងយន្តការនៃការគាំទ្រដោយទីប្រឹក្សាតំបន់ទាំង៥របស់គម្រោង។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ក្រោមវត្តមានឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង មន្ត្រីសម្របសម្រួល និងអនុវត្តគម្រោង សរុប ៣៧រូប៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner