លោក ហ្សេលែនស្គី ជំរុញឱ្យមានការពិភាក្សាដោយផ្ទាល់ជាមួយលោក ពូទីន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី នៅថ្ងៃព្រហស្បតិ៍បានបង្ហាញពីការត្រៀមខ្លួនរបស់លោក ក្នុងការចរចាដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយស្នើឱ្យមេដឹកនាំទាំងពីរអង្គុយចុះជាមួយគ្នាក្នុងនាមជាអ្នកជិតខាង និងនិយាយអំពីជម្លោះដែលកំពុងបន្ត។

លោក ហ្សេលែនស្គី បានប្រាប់អ្នកយកព័ត៌មានថា តើអ្នក (រុស្ស៊ី) ចង់បានអ្វីពីយើង? ចាកចេញពីទឹកដីរបស់យើង… បើអ្នកមិនចង់ចាកចេញឥឡូវនេះទេ អញ្ជឹងអង្គុយជាមួយខ្ញុំនៅតុចរចា ប៉ុន្តែមិនមែន ៣០ម៉ែត្រដូចជួបលោក ម៉ាក្រុង និងលោក សូលស៍ ជាដើម។ ខ្ញុំជាអ្នកជិតខាង… ខ្ញុំមិនចាំបាច់នៅឆ្ងាយ ៣០ ម៉ែត្រទេ។

នៅពេលសួរអំពីការធានាសន្តិសុខដែលរុស្ស៊ីបានស្វែងរកជាយូរមកហើយ លោក ហ្សេលែនស្គី បានច្រានចោលប្រធានបទនេះ ដោយបញ្ជាក់ថា ការទាមទាររបស់ទីក្រុងម៉ូស្គូ មិនមានមូលដ្ឋានច្បាស់លាស់ ហើយអ៊ុយក្រែនមិនមានអ្វីនិយាយអំពីរឿងនេះទេ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner