ឧបដ្ឋានសាលា និងសមិទ្ធផលនានា តម្លៃ ២២មុឺនដុល្លារ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវត្តមង្គលវន្តទី២ ហៅវត្តស្ទឹងតូច

ត្បូង ឃ្មុំ ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញ ជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តមង្គលវន្តទី២ ហៅវត្តស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។

ឯកឧត្តម រដ្ឋមន្ត្រី វង សូត បញ្ជាក់បន្ថែមទៀតថា កត្តាសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការអភិវឌ្ឍ ន៍ រីកចម្រេីន នូវហេដ្ឋារចនាសម្ពន្ធ៍នានានៅតាមមូលដ្ឋានពេញផ្ទៃប្រទេស ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បេីទោះជាកម្ពុជារងវិបត្តិកូវីដ១៩ក៍ដោយ ។ អ្វីៗដែលយើងមានថ្ងៃនេះគឺដោយសារប្រទេសជាតិយើងមានសុវត្ថិភាព ស្ថិរភាព និងសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពទើបយើងអាចថែរក្សានិងកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀតបាន។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នូវថវិកាចំនួន ១២០លានរៀល ក្នុងការកសាងសាលាបឋមសិក្សាស្ទឹងតូច ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វង សូត និងលោកជំទាវ បានផ្តល់ជូន តាជីយាយជី ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រណាត់ ស មួយដុំ និងថវិកា ១ម៉ឺន រៀល លោកគ្រូ អ្នកគ្រូ ២៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺន រៀល យុវជនកាយរឹទ្ធ កាកបាទក្រហម កម្ពុជា ស.ស.យ.ក ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺន រៀល ឧបត្ថម្ភ សាលាស្រុកពញាក្រែក ១លានរៀល ក្រុមគ្រូពេទ្យ ៥០ម៉ឺន រៀល កងកម្លាំងប្រជាការពារ ១លាន៥០ម៉ឺន រៀល ៕ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner