ឯកឧត្តម ស៊ីជីនភីង ផ្ញើសារលិខិតរំលែកព្រះមរណទុក្ខថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ឯកឧត្តម ស៊ីជីនភីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតរំលែកព្រះមរណទុក្ខថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។
ឯកឧត្តម ស៊ីជីនភីង បានថែ្លងក្នុងសារលិខិតរំលែកទុក្ខថា៖ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងសោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ខ្ញុំមានក្តីក្រៀមក្រមបំផុត។
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាមិត្តចាស់របស់ប្រជាជនចិន ហើយបានចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា។
ខ្ញុំសូមសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅចំពោះការសោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះទ្រង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់៕