អាជ្ញាធរខណ្ឌចំការមន ដឹកនាំកម្លាំង ប្រមូលសំរាមតាម ប្រឡាយ លូទឹកស្អុយ

ភ្នំពេញ ៖ លោកស្រី កែវ សាម៉ុល អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងារ ចុះប្រមូល សំរាម តាមមាត់ប្រឡាយលូទឹកស្អុយ ដោយមានការចូលរួមពីសង្កាត់ ទាំងបី កាលពីព្រឹកថ្ងៃទី០៤ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចផ្លូវ ១០៥ សង្កាត់បឹងត្របែក សង្កាត់ទទួលទំពូងទី១ និងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោកស្រី កែវ សាមុល បានថ្លែងថា ដោយបានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ឱ្យធ្វើការដឹកនាំក្រុមការងារចុះ ប្រមូល សំរាម ក្រោយពេលប្រទះឃើញសំរាមពោសពេញប្រឡាយទឹក បង្កឱ្យស្ទះចន្តរទឹកដែលហូរធ្លាក់ដល់ស្ថានីយបូមទឹកបឹងត្របែក ទើបក្រុមការងារបានសហការជាមួយចៅសង្កាត់ទាំងបី និងបរិស្ថាន ខណ្ឌ ក្រុមហ៊ុនប្រមូលសំរាម និងមន្ទីរសាធារណការរាជធានីភ្នំពេញ ប្រញាប់ធ្វើឱ្យហើយ ដោយអនុវត្តប្រមូលសំរាមពីផ្លូវ ម៉ៅសេទុងកែង ផ្លូវ១០៥ សង្កាត់បឹងត្របែក រហូតមកដល់ផ្លូវ១០៥ កែងផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ និងបែកចែកកម្លាំងជាបីក្រុម ។

លោកស្រីអភិបាលរង បានបន្តថា ប្រឡាយបឹងត្របែកនេះ ជាទីតាំង ជ្រៅជាងគេ ដូច្នេះពេលមានទឹកភ្លៀងម្ដងៗ គឺវាហូរពីគ្រប់ទិសទី សំដៅ មកចូលប្រឡាយបឹងត្របែកនេះ ក្រៅពីហូរទឹក ក៏មានសំរាម លាយឡំគ្នាមក បណ្ដាលឲ្យមានការកកស្ទះទាំងទឹក ទាំងសំរាម ដូច្នេះប្រជាពលរដ្ឋទាំងអស់ គួរតែកែប្រែទម្លាប់ចោលសំរាម ផ្ដេសផ្ដាស ព្រោះធ្វើឱ្យគ្មានសោភណភាពទីក្រុង និងតំបន់មូលដ្ឋាន ជាពិសេស បង្កការកកស្ទះលូដែលមិនអាចហូរទឹកបាន ។

លោកស្រីអភិបាលរងខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង អ្នករស់នៅតាមបរឡាយលូ១០៥ ពីខណ្ឌបឹងកេងកងមកដល់ ខណ្ឌចំការមន និងប្រជាពលរដ្ឋរស់នៅផ្សេងទៀត សូមកុំយក សំរាមមកចោលនៅក្នុងប្រឡាយ វាបង្កឱ្យខូចបរិស្ថាន ប៉ះពាល់ សុខភាព និងធ្វើឱ្យកកស្ទះចន្តរទឹក មិនអាចហូរបាន ៕ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner