អតីតសមាជិកគណបក្សដទៃចំនួន ៨២៧នាក់ នៅឃុំកោងកាងមកចូលជាមួយគណបក្សប្រជាជនកម្ពុជា
ត្បូងឃ្មុំ៖ ឯកឧត្ដម រដ្ឋមន្ត្រី វង សូត បានថ្លែងទៅកាន់សមាជិកថ្មី ថា យេីងកុំភ្លេចគុណគណបក្សប្រជាជនកម្ពុជា ព្រោះជាគណបក្សមួយដែលបានជួយយេីងក្នុងគ្រាលំបាក ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ចោរ ពោលគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ជាគ្រួសារតែមួយ។
ការថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២២ មានសមាជិកថ្មីមកពីគណបក្សដ៍ទៃ ចំនួន៨២៧នាក់ បានរួមរស់ជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ឃុំកោងកាង ស្រុកពញាក្រែក ក្រោមអធិបតីភាព ឯកឧត្តម វង សូត ររដ្ឋមន្ត្រីសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ។
ក្ក្នុងឱកាសនេះឯកឧត្ដមក៏បានជំរុញលេីកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវបន្តផ្សព្វផ្សាយពីសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលបច្ចប្បន្នដែលជាស្នាដៃគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីបាតទទេមក។ គណបក្សប្រជាជនកម្ពុជា គឺជាផ្តល់សុខសន្តិភាព សិទ្ធិ សេរីភាពពេញលីង និងតែងតែគិតគូរពីសុខមាភាពរបស់ពលរដ្ឋជានិច្ច។
ឯឯកឧត្ដម វង សូត បានរំលឹកឲ្យមន្ត្រីគណបក្សនៅតាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងបំរេីសេវាសាធារណៈជូនពលរដ្ឋឲ្យល្អប្រសេីរ ដោយមិនមានការរេីសអេីង ប្រកាន់បក្ខពួក ឬនិន្ទាការណាមួយឡេីយ ហេីយមន្ត្រីបក្សយេីងត្រូវបន្តកសាងសមាជិកថ្មីៗបន្ថែមទៀត ក្រោមរូបភាពស្មោះស្មគ្រ័ចិត្តមិនមានការបង្ខិតបង្ខំឡេីយ និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដេីម្បីឲ្យបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តដឹកនាំប្រទេសជាតិ ដេីម្បីការអភិវឌ្ឍន៍ជានិរន្តរិ៍ទៀត៕ដោយ៖ ហេង សម្បត្តិ



















