សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារ ឥន្ទ្រ ទេវី របស់រាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១០ រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវ នឹងថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធ « អគារ ឥន្ទ្រ ទេវី » របស់ រាជបណ្ឌិត្យសភាកម្ពុជារួមទាំងអបអរសាទរខួប ២០ ឆ្នាំ នៃការបង្កើត រាជ្យបណ្ឌិត្យសភាកម្ពុជា និងការ ប្រគល់ សញ្ញាបត្រ ។
តាមរបាយការណ៍ របស់រាជ្យបណ្ឌិត្យសភា កម្ពុជាបានឲ្យដឹងថា អគារនេះមានកម្ពស់បីជាន់ស្មើនឹង១៨ ម៉ែត្រ មានបណ្ដោយ ប្រវែង ៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ។ « អគារ ឥន្ទ្រ ទេវី » ជា សមិទ្ធផល ថ្មី មួយ សម្រាប់ រាជបណ្ឌិត្យសភាកម្ពុជា ដែលជា កន្លែង ប្រមូលផ្តុំ ដោយធនធាន បញ្ញា សម្រាប់ បម្រើ ការងារ ជាឧត្តម ប្រយោជន៍ ដល់ សង្គម ជាតិ ។
អគារនេះ គឺជាកន្លែង បណ្តុះបណ្តាល និស្សិត ថ្នាក់ បរិញ្ញាបត្រ ជាន់ខ្ពស់ ( អនុ បណ្ឌិត ) លើ គ្រប់មុខ ជំនាញ ជាមជ្ឈមណ្ឌល បកប្រែ ភាសាបរទេស និង ជាកន្លែង ស្រាវជ្រាវ ប្រមូលផ្តុំ បញ្ញវន្ត តាមរយៈការរៀបចំ សិក្ខាសាលា សន្និសីទ និងកម្មវិធី តុមូលផ្សេងៗ សម្រាប់ បញ្ញវន្ត ធ្វើការ វិភាគ អំពី បញ្ហា សង្គមនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា ទំនើបៗ របស់ ពិភពលោក ថ្មីៗ និងជាទីបម្រើ ដល់ បញ្ញវន្ត ទាំង ខាង ផ្នែក វិទ្យាសាស្ត្រ ពិត និង វិទ្យាសាស្ត្រ សង្គម ដើម្បី ឱ្យបញ្ញវន្ត ទាំងឡាយ បានបង្ហាញ ស្នាដៃ របស់ ខ្លួន សម្រាប់ ការ រួមចំណែក ក្នុង ការអភិវឌ្ឍសង្គមជាតិ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្ស រីករាយ ដែល បាន អញ្ជើញ ចូលរួម សម្ពោធ ដាក់ឲ្យ ប្រើប្រាស់ ជា ផ្លូវការ « អគារ ឥន្ទ្រ ទេវី » របស់ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃនេះ ។ សម្តេចតេជោបានមាន ប្រសាសន៍ ដោយក្តី មោទនភាព ចំពោះ វឌ្ឍភាព និងបាន អបអរសាទរ ចំពោះ សមិទ្ឋ ផល ថ្មី នៃ អគារ របស់ រាជ បណ្ឌិតសភា កម្ពុជា សម្រាប់ម្រើការងារ និង ជាកន្លែង ប្រមូល ធនធានមនុស្ស ដើម្បី រួមគ្នាសិក្សាស្រាវជ្រាវ កិច្ចការ ផ្សេងៗ ក្នុងសង្គមជាតិ ។
ដើម្បីបានដឹងជា ប្រវត្តិ ខ្លះៗ អំពី ទីតាំង នេះសម្តេច តេជោនាយក រដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រាប់ ថាកន្លែង រាជ បណ្ឌិតសភា កម្ពុជានេះពីមុន ជាអចនទ្រព្យ របស់គណៈបក្ស ប្រជាជនកម្ពុជា ( សាលា នយោបាយ ) ដែល គិតរហូត មកដល់ពេលនេះ គឺ មាន អាយុកាល ប្រមាណ ជា ៣០ ឆ្នាំទៅ ហើយ ហើយពី មុន កន្លែង នេះ គឺ ស្ថិតនៅ ក្នុងទឹកដី នៃ ខេត្តកណ្តាល ទេតែ ក្រោយមក ក៏ត្រូវបានកាត់ ចូលក្រុងភ្នំពេញ ។
សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បាន មាន ប្រសាសន៍ ជំរុញ ដល់ អ្នក ស្រាវ ទាំងអស់ ត្រូវ ខិតខំ ស្រាវជ្រាវ ទាំង លក្ខណៈ វិទ្យាសាស្ត្រ និង សង្គម សាស្ត្រ ដោយ បើក ទូលាយ អោយ មាន កម្រិត ស្រាវជ្រាវ ទាំង ក្នុង ប្រទេស ជាតិ និង អន្តរជាតិ ផង ដែរ ដើម្បី អោយ យើង បានដឹង ពី សភាពការណ៍ ខាងក្រៅ ផង មិន ត្រូវ គិត សិក្សា ស្រាវជ្រាវ តែ ក្នុង ប្រទេស មួយ មុខ ប៉ុណ្ណោះ ។
ទាក់ទង ទៅ នឹង ស្ថាប័ន ស្រាវជ្រាវ នេះ សម្តេច តេ ជោ មាន មាន ប្រសាសន៍ ថា នៅ ឆ្នាំ ១៩៩៧ រាជរដ្ឋាភិបាល ក៏ បាន បង្កើត ក្រុម ស្រាវជ្រាវ មួយទៀត ដែល មាន ឈ្នោះ ថា CAP ដែល ក្រុម នេះ មាន តួនាទី ស្រាវជ្រាវ ផ្នែក ចារកិច្ច , ក្នុង នោះ យើង ក៏ មាន ក្រុម ស្រាវជ្រាវ របស់ ក្រសួង ការ បទេស និង មួយទៀត ជា ក្រុម ស្រាវជ្រាវ នៃ គណៈកម្មការ គោលនយោបាយ សេដ្ឋកិច្ចជាតិ ផង ដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ អំពី កិច្ចការ ដែល យើង ត្រូវ សិក្សា ស្រាវជ្រាវ គឺជា រឿង អ្វី ដែល ជា កិច្ចការ បន្ទាន់ និង មាន ភាព ចាំ ចាច់ សំរាប់ ជា ប្រយោជន៍ សង្គម ។ ទន្ទឹម នឹង នោះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពី ការស្រាវជ្រាវ ផ្ទាល់ របស់សម្តេច មុន នឹងដាក់ នឹងចេញ នូវនយោបាយ ឈ្នះ – ឈ្នះ ដើម្បី បញ្ចប់ សង្គ្រាមស៊ីវិល ទាំងស្រុង នៅ កម្ពុជា ជាពិសេស បញ្ចប់ សកម្មភាព កងទ័ព ប៉ុលពត ដើម្បី អោយ ពួក គេ បាន វិល ត្រឡប់ ចូល មក រួម រស់នៅ ក្នុង សង្គម ជាតិវិញ ដែល ក្នុង នោះ ក្រោយ ពី បាន សិក្សា ស្រាវជ្រាវ អំពី ព័ត៌មាន ទាំងឡាយ ដែល សម្តេច តេ ជោ ទទួល បាន រួច ហើយ គឺ សម្តេច បាន ដាក់ ចេញ នូវ គោលនយោបាយ ឈ្នះ ឈ្នះ ដែល មាន បី ចំណុច សំខាន់ៗ ដូច ជា ៖
១) ធានាអាយុជីវិត ប្រជាជន មិន ឲ្យមានការ ធ្វើទុក្ខទោសអ្វីឡើយ ២) ធានារក្សាការងារតួនាទីមុខតំណែងដែលពួគេមានពី មុន ៣) ធានា ការ ការពារ ទ្រព្យសម្បត្តិ របស់ ពួក គេ មិនឲ្យមានការ បាត់បង់។
ដែល កម្ពុជាបាន ធ្វើការ បង្រួបបង្រួម ជាតិ ចុង ក្រោយ បញ្ចប់សង្គ្រាម ហើយ បាន នាំ មក នូវសុខសន្តិភាពពេញលេញ សម្រាប់ ប្រទេសជាតិ ទាំងមូល មកទល់សព្វថ្ងៃនេះ ដែល មាន រយៈពេល ជាង ២០ ឆ្នាំមកហើយ (១៩៩៨-២០១៩) ។ ចំពោះ គុណតម្លៃ នៃអគារ ថ្មី នេះសម្តេចតេជោ ហ៊ុន សែន នាយក ដ្ឋមន្ត្រី មាន សង្ឃឹម យ៉ាង មុតមាំ ថា នឹង បាន ចូលរួម ចំណែក បម្រើ វិស័យ អប់រំ និង ការ សិក្សា ស្រាវ ដ៏ សំខាន់ សម្រាប់ សង្គម ជាតិ យើង ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះ ក្រុមការងារ រាជ បណ្ឌិតសភា កម្ពុជា ដែល បាន ចូលរួម ចំណែក ក្នុង ការ សិក្សា ស្រាវជ្រាវ និង ចូលរួម អភិវឌ្ឍន៍ ប្រទេស កម្ពុជា ។ នៅ ក្នុង ឱកាស នេះ ដែរ សម្តេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បាន ផ្តល់ កិត្តិយស បំពាក់ គោរមងារ កិត្តិយស និង ប្រគល់ សញ្ញាបត្រ ដល់ មន្ត្រី ដែល មាន ស្នាដៃ ល្អ និង និស្សិត ដែល បាន បញ្ចប់ ការ សិក្សា ដោយ ជោគជ័យ ហើយ បន្ទាប់ មក សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី បាន ប្រកាស ដាក់ ឲ្យ ប្រើប្រាស់ « អគារ ឥន្ទ្រ ទេវី » របស់ រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពី ពេល នេះ តទៅ ៕ធ.ដ