បុរសវ័យចំណាស់បើករថយន្ត បុកខឿនស្ពានអាកាសស្ទឹងមានជ័យ កល់ជាប់ទៅមុខលែងរួច
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយបុរសវ័យចំណាស់ ម្នាក់ទៀតបើករថយន្ត lexus nx200tក្នុងល្បឿនលឿន ហើយ គេច ពីកង់បីរួចក៏ជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំកាលពីម៉ោងជាង ១០ យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចគល់ស្ពាន អាកាស ស្ទឹងមានជ័យខាងលិចតាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តជួបហេតុការណ៍ម៉ាក lexus nx200 t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AY-8756 ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ទិសដៅពី លិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើបាន គេចពី កង់បីមួយគ្រឿងក៏ជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្ដាលឲ្យរថយន្ដកល់ជាប់ទៅមុខលែងរួច ។ ភ្លាមនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នារួជួយរុញរថយន្តទម្លាក់ចុះមកក្រោមវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់បាន ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញរងចាំធ្វើការដោះស្រាយ ៕ ដោយ៖ ជីម ភារ៉ា






