ឯកឧត្ដម អ៊ុន ចាន់ដា ជំរុញឱ្យមន្ត្រីគណបក្សប្រជាជនត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អបន្តទៀត

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ខេត្តកំពង់ចាម បានជំរុញឱ្យ មន្ត្រីគណបក្សប្រជាជនត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ធឱ្យបានកាន់តែល្អបន្តទៀត ដោយមិនត្រូវមានការរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយនិងត្រូវខិតខំកសាងកំលាំងបក្សបន្ថែមទៀត ដោយការស្មគ័ចិត្ត ស្មោះត្រង់ គឺមិនមានការបង្ខិតបង្ខំពលរដ្ឋនោះឡើយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍បែបនេះ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់ក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម ។

អញ្ជើញចូលរួមកិច្ចប្រជុំនេះដែររួមមាន ឯកឧត្តម អុិត ប្រាំង សមាជិកគណៈកម្មធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយក្រុង , ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយក្រុង , ប្រធាន អនុប្រធាន ក្រុមការងារចុះជួយសង្កាត់ទាំង៤, ប្រធាន អនុប្រធានគណបក្សក្រុង, ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ៕ ដោយ៖ លី ពៅ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner