ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អណាស់ ព្រមទាំងមានមនុស្សចាំគាំទ្រ និងទំនុកបម្រុងផងដែរ។ លោកអ្នកអាចធ្វើការបណ្តាក់ទុនកិច្ចការងារផ្សេងៗបាន ប៉ុន្តែត្រូវមានគម្រោងច្បាស់លាស់។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ អ្នកអាចធ្វើទៅបាន ដោយគ្មានអ្វីជំទាស់នោះឡើយ។ លោកអ្នកអាចប្រឈមនឹងមនុស្សនិន្ទាឈ្នានីស ដូច្នេះសូមរក្សាភាពអត់ធ្មត់ អនុគ្រោះ និងសម្រេចចិត្តដោយឈ្លាសវៃ។ ក្រៅពីនេះលោកអ្នកមានសញ្ញាណវិជ្ជមានក្នុងការធ្វើទំនាក់ទំនងតូចធំនានា ដូច្នេះសូមព្យាយាមសម្រេចការងារក្នុងពេលនេះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ អ្នកអាចរៀបចំពិធីមង្គលនានាបាននៅពេលព្រឹក ប៉ុន្តែវេលានេះមិនកំណត់តែត្រឹមនេះឡើយ លោកអ្នកអាចធ្វើបាននៅពេលណាផ្សេងទៀតបាន គ្រាន់ជាពេលព្រឹកជាពេលល្អបំផុតសម្រាប់ថ្ងៃនេះ។ ក្រៅពីនេះ សូមសំដែងភាពសប្បុរស និងការគោរពចំពោះមនុស្សនៅជុំវិញខ្លួន ភាពឆេវឆាវនាំឲ្យខាតប្រយោជន៍ច្រើន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសធ្វើកិច្ចការងារជាក្រុម នោះភាពជោគជ័យមានទ្វេរដង។ ថ្ងៃនេះអ្នកអាចសុំយោបល់ពីមិត្តរួមការងារ និងមនុស្សដែលអ្នកមិនស្គាល់បាន។ សញ្ញាណនៃការបាត់បង់ទំនុកចិត្តនឹងកើតឡើង ប៉ុន្តែសូមកុំព្រួយបារម្ភ ស្ថានភាពនឹងផ្លាស់ប្តូរ។ លោកគ្រូគ្រាន់តែត្រូវប្រុងប្រយ័ត្នពាក្យសំដី និងត្រូវប្រកាន់ខ្ជាប់នូវហេតុផល ព្រមទាំងភាពស្មោះត្រង់។ ដោយឡែកសូមរកពេលសម្រាក ការងាររបស់អ្នកកំពុងទាញយកពេលវេលាផ្ទាល់ខ្លួនរបស់អ្នកខ្លាំង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពង់ត្រដែត។ កិច្ចការរកស៊ីជួញដូរទទួលបានជោគជ័យ និងផលលាភដ៏ប្រសើរណាស់។ សូមកុំខ្លាចក្នុងការបង្កើតទម្រង់ការងារថ្មី ឬបណ្តាក់ទុនធំ ការប្តេជ្ញាចិត្តរបស់លោកអ្នកនឹងនាំឲ្យបានជោគជ័យទាំងអស់។ សូមឈរលើគំនិតយោបល់របស់ខ្លួន ចំណែកការជឿទុកចិត្តត្រូវមានការប្រុងប្រយ័ត្ន។ ភាពអវិជ្ជមានកើតឡើងចំពោះកុមារ ដូច្នេះសូមផ្លាស់ប្តូរទម្រង់នៃការប្រាស្រ័យទាក់ទង ឬការអប់រំរបស់អ្នក។ សូមជៀសវាងមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ឬមនុស្សដែលមានបញ្ហាជាមួយគ្នាកន្លងមក ពីព្រោះកំហុសអាចកើតមានឡើងជាថ្មី ដោយស្មានមិនដល់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានជោគជ័យនោះទេ ចំណែកបញ្ហាក៏ប្រទាក់ក្រឡាច្រើនផងដែរ។ លោកអ្នកអាចកែប្រែស្ថានការណ៍បានប្រសើរ ប្រសិនបើអ្នកមានភាពអត់ធ្មត់ និងកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ។ សូមប្រយ័ត្នប្រយែង ចាញ់បោកអ្នកដទៃ ពិសេសទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ។ ទាក់ទងនឹងសុខភាព សូមប្រយ័ត្នប្រយែងចំពោះការគិត និងការគ្រប់គ្រងអារម្មណ៍។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងធំ ដែលនាំមកដល់ដោយមនុស្សដែលមកពីឆ្ងាយ។ ចំពោះកិច្ចការងារនានា នឹងទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ប៉ុន្តែសូមលោកអ្នករក្សាចិត្តថ្លើម និងមានចិត្តសណ្តោសប្រណី។ ហើយមិនគួរចូលរួមនឹងមតិរិះគន់ទាំងឡាយឡើយ ប្រយ័ត្នគុណក្លាយជាទោស។ សូមប្រើទេពកោសល្យរបស់អ្នកឲ្យអស់ ពីព្រោះថ្ងៃនេះសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីមួយ សូមកុំមានភាពស្ទាក់ស្ទើរ ព្រោះលោកអ្នកអាចផ្លាស់ប្តូរបាន ហើយលទ្ធភាពក៏វិជ្ជមានផងដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលមានអំណោយផលដ៏ល្អខាងគំនិតច្នៃប្រឌិត ដូច្នេះសូមដាក់ចេញផែនការការងារដែលអ្នកបានរៀបចំ។ ដោយឡែកលោកអ្នកនឹងទទួលបានដំណឹងដ៏ល្អចំពោះកិច្ចការងារដែលអ្នកបានរងចាំ។ ចំពោះបុគ្គលិករដ្ឋឯកជន នឹងទទួលបានការសរសើរលើកទឹកចិត្តខ្លាំងពីថ្នាក់លើ។ ការទិញអចលនទ្រព្យ នឹងទទួលផលល្អ ហើយមង្គលក៏កើតមានផងដែរ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ចំពោះសុភមង្គលរបស់របស់អ្នក និងសម័្ពន្ធភាពរវាងសមាជិកក្នុងគ្រួសារ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងា និងរបររកស៊ីដែលអ្នកកំពុងរងចាំលទ្ធផលនោះ គឺមិនទាន់អាចសម្រេចផលបានទេនៅពេលនេះ។ គួរផ្តោតចិត្តគំនិតលើអាជីវកម្មដែលមិនទាន់រៀបរយចប់សព្វគ្រប់។ សូមព្យាយាមបន្ថែម និងសុំការពិភាក្សាយោបល់ប្រសិនបើជួបបញ្ហា។ ការចងមិត្តបន្ថែម នឹងទទួលបានផលល្អណាស់។ ក្រៅពីនេះសូមលោកអ្នកប្រុងប្រយ័ត្នខ្ពស់ពីកំហុសឆ្គងដែលកើតឡើងព្រោះការធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ ឬឯកសារពាក់ព័ន្ធនានាក្នុងពេលនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី ប៉ុន្តែលាភសំណាងធំដុំ គឺមិនទាន់ឈាមដល់ក្នុងពេលនេះទេ។ សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់។ មនុស្សដែលគួរជៀសវាងមានកំណើតឆ្នាំចរ ចំណែកមនុស្សដែលអាចជួយយកអាសារអ្នក គឺមានកំណើតឆ្នាំថោះ។ សូមកុំបាក់ទឹកចិត្តចំពោះអ្វីដែលមិនទាន់អាចទទួលបានពេលនេះ ខំប្រឹងបន្ថែម។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់គួរផ្អាកសិនទើបល្អ។ ប្រសិនបើអ្នកមិនអាចផ្អាកបាន សូមគិតគូរពីការធ្វើបុណ្យដាក់ទាន ទើបជាការល្អប្រសើរបំផុត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំមានការព្រួយបារម្ភចំពោះកិច្ចការងា និងមុខរបរឡើយ អ្វីៗដំណើរការទៅដោយល្អប្រសើរណាស់។ លោកអ្នកអាចចាប់ផ្តើមការងារថ្មីបាននៅថ្ងៃនេះ ហើយប្រសិនបើអ្នកមិនទុកចិត្តលើខ្លួនឯងត្រូវរកមនុស្សពិភាក្សាមុននឹងឈានជើងទៅ។ សូមកុំពាក់ព័ន្ធនឹងជម្លោះ ព្រមទាំងបញ្ហានានារបស់អ្នកដទៃ ប្រយ័ត្ននាំទុក្ខធ្ងន់ដល់ខ្លួនឯង។ ត្រូវជៀសវាងប្រាស្រ័យទាក់ទងការងារធំជាមួយមនុស្សផ្ទុយភេទ ពិសេសដែគូប្រជែង។ ចំពោះសុខភាព សូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ពីព្រោះភាពហត់ នឿយអាចធ្វើឲ្យអ្នកបាត់បង់លំនឹងរាយកាយ។ ចូររកពេលវេលាសម្រាកខ្លះទើបល្អ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ គំនិតយោបល់ និងពាក្យសំដីរបស់អ្នកនឹងទទួលបានការគំាទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើរាសីថ្ងៃនេះទាញផលចំណេញពីមជ្ឈដ្ឋានជុំវិញខ្លួន។ សូមរក្សាគំនិតសុទិដ្ឋិនិយម និងភាពស្មោះត្រង់ឲ្យខ្ជាប់ខ្ជួន។ ចំពោះបញ្ហាហិរញ្ញវត្ថុការសន្សំសំចៃគួរតែជម្រើសដ៏សក្តិសម។ ថ្ងៃនេះមានអំណោយផលខ្លាំងបំផុតសម្រាប់លោកអ្នកដែលបម្រើការងាររដ្ឋ ពិសេសទាក់ទងនឹងការងារការិយាល័យ។ លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងសម្រេចការងារបានឆាប់ ប្រកបដោយភាពវិជ្ជមានខ្ពស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលខ្លាំងសម្រាប់អ្នកធ្វើការរដ្ឋឯកជននានា ពីព្រោះគំនិតជំនាញខាងវិជ្ជាជីវៈកើនឡើង។ លោកអ្នកអាចចាប់ផ្តើមគម្រោងថ្មី ឬការជជែកពិភាក្សាបានដោយជោគជ័យ។ ចំណែកអ្នករកស៊ីជួញដូរ វិធីសាស្រ្ត និងពាក្យសំដីទន់ភ្លន់ជាគន្លឹះដើម្បីប្រមូលប្រាក់ចំណេញ។ សូមប្រឹងប្រែងឲ្យបានខ្លាំងបន្ថែមទៀត កុំអង្គុយរងចាំឳកាស រត់រកឳកាសទើបប្រសើរ។ សូមរក្សាទឹកចិត្តឲ្យដូចជាទឹក នោះគ្មានឧបស័គ្គអ្វីអាចមកបង្អាក់លោកអ្នកបានឡើយ។
ចំណាំ៖
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមី ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ អ្នកអាចធ្វើឲ្យការងារ និងជំនួញនានាទទួលបានផលចម្រើនទាំងអស់។ ក្នុងនោះទ្រព្យធននឹងហូរចូលមិនដាច់ ផងដែរ។