អង្ករអំណោយរបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនក្រសួង ផែនការ យកទៅប្រគល់ជូនសង្កាត់បឹងកេងទី១

ភ្នំពេញ៖ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងតបតាមការចាត់តាំងរបស់ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី ភ្នំពេញនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពី រសៀលថ្ងទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឆាយ សត្យា ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ បានដឹកនាំក្រុមការងារនាំយកអង្ករចំនួនមួយតោន ដែលជា អំណោយដ៏ថ្លែថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត តាមរយៈអ្នកឧកញ៉ា ទ្រី ភាព យកមកផ្តល់ជូនសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីចែកជូនបន្តដល់ គ្រួសារ ក្រីក្រ និងងាយរងគ្រោះ នៅក្នុងមូលដ្ឋានសង្កាត់។

ក្នុងពិធីប្រគល់ ទទួលនេះដែរ មានការអញ្ជើញចូលរួមពី លោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកងទី១។

លោកស្រីចៅសង្កាត់បានបញ្ជាក់ថា អំណោយដ៏ ថ្លៃថ្លានេះ នឹងបន្ត យកទៅចែកជូនប្រជាពលរដ្ឋជួបប្រទះ ក្នុង ជីវភាពខ្វះខាត និងទីទ័ល ក្រ នៅក្នុងសង្កាត់របស់លោកស្រី។ លោកស្រី សូមថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម ទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជន កម្ពុជាដែលតែងតែគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner