អបអរសាទរក្រុមកីឡាការិនីកម្ពុជាទី១ ឈរលេខ២ ក្រោយប្រកួតចាញ់ ក្រុមស្រ្តីថៃ លើវិញ្ញាសា៣ទល់៣ ប៉េតង់ពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតប៉េតង់ពិភពលោកយុវជន និងស្ត្រី ឆ្នាំ២០១៩ លើកទី១៩ ក្រុមស្រ្តីកម្ពុជាទី១ បានប្រកួតចាញ់ ក្រុមស្រ្តីថៃ លើវិញ្ញាសា៣ទល់៣ ក្នុង ៧លទ្ធផល ១២។

ស្របពេលដែល ក្រុមកីឡាការិនីកម្ពុជាទី២ មានកីឡាការិនី ស្រៀង សុរ៉ាឃីម ដួង លីណា វង ចន្ថា និងកីឡាការិនី ឃួន យ៉ារី បានយកឈ្នះ ក្រុមកីឡាការិនី អេស្ប៉ាញ លើវិញ្ញាសា៣ទល់៣ ក្នុងលទ្ធផល ១៣ទល់៣ ។ រីឯយុវជនកម្ពុជាដែលមាន ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែវសុខាន់ បានយកឈ្នះក្រុមយុវជនឡាវ ៩ទល់នឹង៨ ។ មួយគូទៀត គឺក្រុមយុវជនដែលមានទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និងវុទ្ធ យុទ្ធចាន់ដារ៉ា បានចាញ់ ក្រុមយុវជន សិង្ហបូរី  ៩ទល់១០៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner