វិស័យអចលនទ្រព្យនៅខេត្តសៀមរាបកំពុងតែមានសក្តានុពលយ៉ាងខ្លាំងបានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ អ្នកវិនិយោគគិន មានការចាប់អារម្មណ៍

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ វិស័យអចលនទ្រព្យនៅខេត្តសៀមរាបកំពុងតែមានសក្តានុពលយ៉ាងខ្លាំងបានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ អ្នកវិនិយោគគិន មានការចាប់អារម្មណ៍ ទើបក្រុមហ៊ុ ហុង ស៊ីម៉ា ដីឡូត៍ផ្ទះលំហែរកាយ ស្នារសង្គ្រាម(ត្រាវកុដ្ឋ) បានបើកទីតាំងថ្មីបន្ថែមមួយទៀត គឺដីឡូត៍ផ្ទះលំហែរកាយ ស្នារសង្គ្រាម(ត្រាវកុដ្ឋ) ស្ថិតនៅភូមិស្នារសង្រ្គាម ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយមានវត្តមានអតិថិជន និង ភ្ញៀវជាតិអន្តរជាតិ និងអ្នកវិនិយោគគិនជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសែនព្រេនសុំដល់ម្ចាស់ទឹកម្ចាស់ដី ដើម្បីដាក់ឲ្យដំណើរជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ឋសាស្ត្រ និង កម្មវិធីកំណែទម្រង់ដ៍ស៊ីជម្រៅលើគ្រប់វិស័យសំដៅលើការធានាឲ្យបាននូវចិរភាពនៃការអភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាពពេញលិញស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនៅលើពិភពលោកនោះ។ ដូច្នេះការរីកចម្រើនរបស់ខេត្តសៀមរាបនេះ វាអាស្រ័យដោយមានការចូលរួមសហការពីវិស័យក្រុមហ៊ុនឯកជនយ៉ាងច្រើន ដោយផ្អែកលើសក្តានុពលវិស័យអចលនទ្រព្យ រួមទាំងការចូលមកវិនិយោគទុនពីវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ដោយយល់ឃើញពីការវិវដ្តនៃភាពរីកចំរើនបែបនេះរបស់ខេត្តសៀមរាបពីមួយឆ្នាំទៅមួយឆ្នាំ ទើបក្រុមហ៊ុនឯកជនបានសម្រេចជ្រើសរើសយកខេត្តសៀមរាបជាគោលដៅសម្រាប់ការអភិវឌ្ឍ ក៏ដូចជាសេវាកម្មផ្សេងៗ ដើម្បីបំរើរជូនដល់អតិថិជនជាច្រើន ទាំងអតិថិជនជាតិ និងអន្ដរជាតិ ដែលបានអញ្ជើញមកទស្សនានៅតាមតំបន់ប្រាសាទនានា ឬក៏ស្នាក់នៅក្នុងខេត្តសៀមរាបជាដើម។

លោក ពេជ្រ ប៊ុនណា មេភូមិស្នារសង្គ្រាម បានឲ្យដឹងថា៖ នៅក្នុងភូមិសាស្ត្ររបស់លោក បច្ចុប្បន្ននេះមានការរីកចំរើនគួរឲ្យកត់សម្គាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង នឹងមានកន្លែងតំបន់ទេសចរណ៏ធម្មជាតិត្រាវកុដ្ឋ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុន សែន គូលេន ៣១៧ សៀមរាប ក្រុមហ៊ុន ហុងស៊ីម៉ា ដីឡូត៍ផ្ទះលំហែរកាយ ស្នារសង្គ្រាម(ត្រាវកុដ្ឋ) និង ក្រុមហ៊ុនផ្សេងៗជាច្រើនទៀតផងដែរ។

ពួកគេបានមកវិនិយោគក្នុងគោលបំណងចង់ឲ្យភ្ញៀវជាតិ និង អន្តរជាតិបានស្គាល់ពីអរិយធម៍ វប្បធម៍ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយនៅពលករចំណាក់ស្រុក ក៏ដូចជាកាត់បន្ថយនៅភាពក្រីក្រជាដើម។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺក្រុមហ៊ុន ហុង ស៊ីម៉ា បានរៀបចំដីឡូត៍ផ្ទះលំហែរកាយ ស្នារសង្គ្រាម(ត្រាវកុដ្ឋ) សម្រាប់លក់ឲ្យអតិថិជនក្នុងតម្លៃសមរម្យជាទីបំផុត ដែលកន្លែងនោះធ្វើអោយមានបរិយាកាសពិតជាស្រស់ស្រាយមែនទែន គឺទីតាំងជុំវិញមានផាសុខភាពល្អប្រសើរ ទាំងនេះជាអ្វីដែរទាក់ទាញល្អបំផុតធ្វើអោយអតិថិជនជាច្រើនបានចាប់អារម្មណ៍។

លោក ម៉ន រស្មី ប្រធានផ្នែកទីផ្សារ បានឲ្យដឹងផងដែរថា៖ ក្រុមហ៊ុន ហុង ស៊ីម៉ា បានរៀបចំដីឡូត៍ផ្ទះលំហែរកាយ ស្នារសង្គ្រាម (ត្រាវកុដ្ឋ)នេះ ដោយបានសហការជាមួយដៃគូរក្រុមហ៊ុនចិនជាច្រើនក្នុងការវិនិយោគអចលនទ្រព្យនៅកម្ពុជា មិនមែនជាលើកទី០១នោះទេ គឺខាងក្រុមហ៊ុនរបស់យើងបានធ្វើជាច្រើនដងរួចមកហើយ។

ចំពោះដីឡូត៍ផ្ទះលំហែរកាយ ស្នារសង្គ្រាម (ត្រាវកុដ្ឋ) ខេត្តសៀមរាប ប្រសិនបើបងប្អូន ឬក៏អតិថិជនបានទិញ ឬក៏បង់រំលុះនោះ នៅពេលដែលទិញឬក៏បង់រួច ខាងក្រុមហ៊ុនយើងមានប្លង់ភូមិបាលស្រុកធ្វើឲ្យស្រប់ច្បាប់ មិនមានប្លង់រឹងដូចនៅក្នុងក្រុងឡើយ ។ លោក បានបន្តថា៖ ដើម្បីស្របតាមតម្រូវការ និង ការគាំទ្ររបស់អតិថិជន សម្រាប់អ្នកទាំងអស់គ្នា ដែលចង់ទិញដីឡូត៍ផ្ទះលំហែរកាយ ស្នារសង្គ្រាម (ត្រាវកុដ្ឋ) ខេត្តសៀមរាប គឺអាចទំនាក់ទំនងផ្ទាល់ទៅកាន់ក្រុមហ៊ុនដែលមានទីតាំងដូចខាងលើ ជាពិសេស ជាមួយតំលៃសមរម្យ ទីតាំងល្អ ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner