លោក ពូទីន៖ អ៊ុយក្រែនត្រូវតែបំពេញរាល់ការទាមទាររបស់រុស្ស៊ីជាមុនសិន ទើបការប្រយុទ្ធគ្នាអាចបញ្ចប់

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំតួកគីលោកតាយយីប អឺដូហ្គាន់ នៅថ្ងៃអាទិត្យថា ទីក្រុងកៀវត្រូវតែបញ្ឈប់ការប្រយុទ្ធ និងបំពេញរាល់ការទាមទាររបស់ទីក្រុងម៉ូស្គូ ដើម្បីឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនត្រូវបានបញ្ឈប់។

យោងតាមសេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបានឱ្យដឹងថា ប្រតិបត្តិការពិសេសរបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសជិតខាង (អ៊ុយក្រែន) នឹងបញ្ឈប់បានដរាបណាទីក្រុងកៀវ បញ្ឈប់សកម្មភាពយោធារបស់ខ្លួន និងបំពេញតាមការទាមទាររបស់រុស្ស៊ី ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់។

លោកប្រធានាធិបតី ពូទីន បានធានាចំពោះលោក អឺដូហ្គាន់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយភាគីអ៊ុយក្រែន ក៏ដូចជាជាមួយដៃគូបរទេស ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដ៏តានតឹងនេះ។

ទន្ទឹមគ្នា លោក ពូទីន បានព្រមានថា ការប៉ុនប៉ងណាមួយដើម្បីអូសទាញការចរចា ដែលអាចត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ដើម្បីប្រមូលផ្តុំកងកម្លាំង និងធនធានរបស់ខ្លួនមកវិញ នឹងក្លាយជាការបរាជ័យដោយខ្លួនឯង។ បន្ថែមលើនេះ លោក ពូទីន ក៏បានអះអាងដែរថា យោធារុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីការពារអាយុជីវិតរបស់ជនស៊ីវិល ដោយគ្រាន់តែធ្វើការវាយប្រហារដោយការវះកាត់លើមូលដ្ឋានយោធាអ៊ុយក្រែនតែប៉ុណ្ណោះ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner