នាយកដ្ឋាននីតិកម្ម និងអគ្គាធិការដ្ឋានបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី នីតិវិធី និងលក្ខខណ្ឌនៃការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីទេសចរណ៍
អត្ថបទដោយ៖
ចាន់ វិចិត្រ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្ម និងអគ្គាធិការដ្ឋានបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី នីតិវិធី និងលក្ខខណ្ឌនៃការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីទេសចរណ៍ ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ ច័ន្ទតារា អគ្គាធិការ តំណាងឯកឧត្តមកើត ពុទ្ធវរី អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនីតិកម្ម ដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលទេសចរណ៍នៃអគ្គនាយកដ្ឋាននគរបាលជាតិ តំណាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងនាយកដ្ឋានជំនាញក្រោមឱវាទក្រសួងទេសចរណ៍សរុបចំនួន៤១រូប៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។