ក្រសួងប្រៃសណីយ៍ និងដៃគូចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយ សមាគមន៍សហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា(CAFT) ។

ពិធីនេះបានប្រព្រឹត្តិឡើង នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកអគ្គរាជទូត នាយកប្រតិបត្តិក្រុមហ៊ុន សហគ្រិនផ្នែកហិរញ្ញវត្ថុ និងអ្នកបច្ចេកវិទ្យាក្នុងប្រទេសផងដែរ។

គួរបញ្ជាក់ថា ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួង និងសហគមន៍ធុរកិច្ចដែលប្រេីប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner