ប្រតិភូរុស្ស៊ី ចេញដំណើរទៅកាន់បេឡារុសហើយ ដើម្បីចូលរួមកិច្ចចរចាជុំទី៣ ជាមួយអ៊ុយក្រែន
អត្ថបទដោយ៖
គង់ ចាន់ស្រីដែន
ក្រុមប្រតិភូចរចារបស់រុស្ស៊ី បានចេញដំណើរឆ្ពោះទៅកាន់ប្រទេសបេឡារុសហើយ ដើម្បីចូលរួមក្នុងកិច្ចចរចាជុំទី៣ ជាមួយអ៊ុយក្រែនដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។
បេឡារុស បានធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំចំនួន ២លើករួចមកហើយ រវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី២ ខែមីនាកន្លងទៅនេះ។ ប៉ុន្តែ កិច្ចចរចាទាំង២លើកនេះ មិនទាន់អាចសម្រេចបានលទ្ធផលជាដុំកំភួនឡើយ ខណៈរុស្ស៊ីក៏មិនទាន់បានបង្ហាញសញ្ញាថា នឹងបញ្ចប់ប្រតិបត្តិការយោធានៅពេលណានោះដែរ។
មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានលម្អិតពីភាគីអ៊ុយក្រែននៅឡើយទេ តែភាគីទាំង២ ត្រូវបានគេរំពឹងថានឹងជួបចរចាគ្នាក្នុងទីក្រុង Brest ប្រទេសបេឡារុស៕
![](https://asset.ams.com.kh/central/media/istockphoto-941953474-612x612-1.jpg)