ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងភៀសខ្លួនមនុស្សជាង៦ពាន់នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
សេអ៊ូល៖មនុស្សជាង៦ពាន់នាក់ត្រូវបានជម្លៀសខ្លួនចេញពី ផ្ទះ សម្បែង ខណៈដែលក្រុមពន្លត់កំពុងព្យាយាមពន្លត់ភ្លើងឆាបឆេះ ព្រៃទ្រង់ទ្រាយធំ នៅតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងត្បូង ដែលកើតមាន៣ថ្ងៃមកហើយនោះ។
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-29-50.jpg)
រហូតមកដល់ថ្ងៃទី៧ មីនា នេះ ភ្លើងនៅតែបន្តឆាបឆេះ ខណៈ ដែល ផ្ទះយ៉ាងតិច ១៥៣ខ្នងត្រូវបានបំផ្លាញ និងលេបត្របាក់ ហេដ្ឋារចនា សម្ព័ន្ធរាប់សិបកន្លែងទៀត ប៉ុន្តែ ពុំទាន់មានសេចក្តីរាយការណ៍ ពីមនុស្ស ស្លាប់នៅឡើយទេ។
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-29-52.jpg)
អគ្គិភ័យនេះបានកើតឡើង តាំងពីថ្ងៃសុក្រសប្តាហ៍មុន ផ្តើមចេញពីផ្លូវ ក្បែរភ្នំមួយកន្លែង ក្នុងតំបន់ Uljin និងរាលដាលដល់ តំបន់ភាគ ខាងជើង Samcheok ខណៈខ្យល់ខ្លាំង និងរាំងស្ងួត។ ព្រៃ ប្រមាណ ជាងពីរម៉ឺនអារ នៃតំបន់ព្រៃត្រូវបានភ្លើងឆេះ ដែលវា មានចម្ងាយប្រមាណ៣៣០គីឡូម៉ែត្រ ពីរដ្ឋធានីសេអ៊ូល៕ ប្រែសម្រួលដោយ៖សារ៉ាត
![](https://asset.ams.com.kh/central/media/photo_2022-03-07_17-29-53.jpg)
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ