រាជរដ្ឋាភិបាលកម្ពុជាក៏បាន អំពាវនាវដល់ភាគី  រុស្ស៉ី និងអ៊ុយក្រែនសូម ឈប់បាញ់នៅនឹងកន្លែង

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នៅតែរក្សាការវាយតម្លៃស្ថានការណ៍របស់សម្តេច ដោយសម្តេចមិនជឿថា រុស្ស៉ី នងអាចយកឈ្នះលើកងទ័ពអ៊ុយក្រែនទាំងស្រុងនោះទេ ហើយក៏មិនជឿថា អ៊ុយក្រែននឹងសម្លាប់កងទ័ពរុស្ស៉ី ដែលកំពុងចូលលុកលុយនៅក្នុងប្រទេសអ៊ុយក្រែន បានទាំងអស់ដែរ។

រាជរដ្ឋាភិបាលកម្ពុជាក៏បាន អំពាវនាវដល់ភាគី  រុស្ស៉ី និងអ៊ុយក្រែនសូម «ឈប់បាញ់នៅនឹងកន្លែង» ហើយបើកការចរចាគ្នាដើម្បីបញ្ចប់វិបត្តិ។ ការស្នើដ៏ទទូចនេះ គឺបន្ថែមលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្រ្តីការប្រទេសអាស៊ាន កាលពីសប្តាហ៍មុន ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner