ឯកឧត្តម ទៀ សីហា ចូលរួម សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ជើញចូលរួម សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប រៀបចំឡើងនៅសាលសន្និសីទសុខាសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ។

ឲ្យអង្គសន្និបាតប្រព្រឹត្តទៅដោយមានប្រធានបទពិភាក្សាចំនួន០៤ ទី១ ពិភាក្សាលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទី២.ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃវិបត្តិកូវិដ១៩ ដោយផ្អែកតាមសក្តានុពលរបស់មូលដ្ឋាន ក្រុង ស្រុក ឃុំសង្កាត់។ ទី៣ លើការអនុវត្តការងាររដ្ឋបាល នឹង ការគាំទ្ររបស់រដ្ឋបាលក្រុង ស្រុក ដល់ឃុំសង្កាត់ នឹងការផ្តល់សេវារដ្ឋបាលសាធារណៈ តាមរយៈចក្រចេញចូលតែមួយ នឹងការអនុវត្តតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ។ ទី៤ ការរៀបចំ និងយន្តការដោះស្រាយសណ្តាប់ធ្នាប់ បរិស្ថាន សោភណ័ភាពទីប្រជុំជន ក្រុង ស្រុក ឃុំសង្កាត់ នឹងការអភិវឌ្ឍទីក្រុង ទីប្រជុំជន ស្រុក ឃុំ សង្កាត់ និងការងារដីធ្លី ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីស្នាដៃនៃលទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរស្ថាប័នជុំវិញខេត្ត ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតដើមី្បទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ ជាគន្លឹះក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានទៅរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់ការអនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខបន្តទៀត ៕ ដោយ៖ ស៊ាន សុផាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner