ឧត្តមសេនីយ៍ទោ មាស វណ្ណារី នាំយកថវិកាសប្បុរសធម៌ ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ
ខេត្តព្រះវិហារ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស វណ្ណារី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សប្បុរសជន កងពលតូចអន្តរាគមន៍ទាំងបី ចំណុះ នាំយកថវិកាសរុបចំនួន ១០០,០០០,០០០៛ (មួយរយលានរៀល) ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ។
ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគចំនួន ៥០,០០០,០០០៛(ហាសិបលានរៀល) និងមន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាបរិច្ចាគចំនួន ៥០,០០០,០០០៛(ហាសិបលានរៀល) ។
ថ្នាក់ដឹកនាំប្រតិភូ ថ្លែងថា ថវិកាចំនួន ១០០,០០០,០០០៛ (មួយរយលានរៀល) ដែលក្រុមការងារនាំយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យទាំងពី គឺក្នុងគោលបំណងរួមចំណែកបន្តររក្សានិរន្តរភាព នៃកិច្ចដំណើរការព្យាបាល របស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងគោលដៅជួយសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពរបស់ទារក ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកុមារ នៅកម្ពុជា ព្រមទាំង ចូលរួមថែរក្សាមរតករបស់សាស្ត្រាចារ្យ Beat Richner ។
ថ្នាក់ដឹកនាំប្រតិភូក៏បាន អំពាវនាវដល់សប្បុរសជនទាំងអស់ចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយបរិច្ចាគចាប់ពី ៥,០០០៛/ខែ ឬ៦០,០០០៛/ឆ្នាំ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ដើម្បីនិរន្តរភាព របស់មន្ទីរពេទ្យទាំង២ ក្នុងបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា ដោយឥតគិតថ្លៃ ៕ ដោយ៖ សួន លីណា
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-04-2-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-04-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-05-2-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-05-3-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-05-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-06-2-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-06-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-08-2-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-08-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-09-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-10-2-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-10-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-13-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-14-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-16-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-17-2-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-17-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_13-32-03-1024x577.jpg)